Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយធ្វើសកម្មភាព យកកំាបិតអា.ករស.ម្លាប់ប្តីខ្លួនឯង ព្រោះខឹងប្តីលួចមានស្រី

ខេត្តកំពង់ធំ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយ ធ្វើសកម្មភាពបន្ទាប់ពី យកកំាបិតអា.កស.ម្លាប់ប្តីខ្លួនឯង ដែលកំពុងដេកលង់លក់នៅលើគ្រែក្រោមផ្ទះ ព្រោះខឹងប្តី លួចមានស្រី ហើយតែងតែរករឿងឈ្លោះប្រកែក និងវាយមកលើគាត់ ជាប្រពន្ធស្ទើររកថ្ងៃ ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ស្រ្តីសង្ស័យខាងលើមានឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំ ( ត្រូវជាប្រពន្ធ) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យុន សារៀង ភេទប្រុស អាយុ ៤៤ឆ្នាំ (ត្រូវជាប្តី) ។ អ្នកទាំងពីរនាក់ មានទីលំនៅ រស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ស្ត្រីសង្ស័យរូបនេះ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។
ស្រ្តីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×