Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​រហូត មិនដឹង​ខ្សែ​ខាងណា​ទេ! ដាក់​ភាស៊ី​ម៉ូតូ​លើ​ការ៉ូឡា​មធ្យម តែ​អស្ចារ្យ​ខ្លាំ​ង ត្រង់​ព័ទ្ធ​ខ្សែ​យក​ដី​ឆ្នេរ ធ្វើជា​កម្មសិទ្ធិ​ទៀ​ត

spot_img

កាលពីពេលកន្លងទៅនេះ រដ្ឋបាលក្រុងព្រះសីហនុ ធ្លាប់បានចេញសេចក្តីជូនដំណឹងឲ្យសាធាធារណជនបានដឹងថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរ​ គឺមិនមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ដោយរីករាយ ហើយប្រសិនបើមានករណីបងប្អូនជួបប្រទះការទារលុយកាក់​ សូមទាក់ទងក្រុមការងារតាមលេខទូរស័ព្ទ៖ 096 723 6600។ បន្ថែមលើនេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានបញ្ជាក់ថា «មិនអនុញ្ញាតឱ្យនរណាម្នាក់ វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត»។

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានឃើញទិដ្ឋភាពបុគ្គលដ៏អស្ចារ្យមួយ បានយកខ្សែព័ទ្ធដាក់ភាស៊ីម៉ូតូ ចាប់តាំងពីការ៉ូឡាខាងលើ រហូតដល់ដីឆ្នេរខាងក្រោមឆ្នេរតែម្តង។

ករណីដ៏ហួសចិត្តនេះ ត្រូវបាននារីម្នាក់ បានថតបង្ហាញរូបភាពជាក់ស្តែង ដោយនិយាយខ្លាំងៗថា «ដាក់ខ្សែព័ទ្ធដីរដ្ឋ យកធ្វើសកម្មសិទ្ធប៉ុណ្ណឹងហើយ នៅថាអត់ទៀត កុំថាឡើយ បងប្អូនអ្នកលក់ចូលអត់កើត សូម្បីតែភ្ញៀវមកលេង ក៏រកកន្លែងក្រាលកន្ទេលអង្គុយមិនកើតដែរ ព្រោះម្លប់ដើមឈើមានតែមួយដុំហ្នឹង ត្រូវបានព័ទ្ធខ្សែបែបនេះ»។

នារីនោះ ក៏បានឆេះដុំសួរទៅកាន់សន្តិសុខម្នាក់ ដែលមិនដឹងខ្យល់អីថា «អ្ហែងមានសិទ្ធិអី មកកាន់កាប់ដីរដ្ឋ អ្ហាស! ចេញប្លង់មកពីណាហ្នឹង កាន់ប្លង់រឹងនៅហ្នឹងមែន!? បានអ្ហែងព័ទ្ធខ្សែលើដីរដ្ឋហ្នឹង អ្ហែងដាក់ម៉ូតូចតលើការ៉ូឡាមធ្យមទេណា តែមិនគួរណាមកព័ទ្ធខ្សែយកទាំងដីខ្សាច់នេះទៀត…។

ទោះជាយ៉ាងណា យើងទាំងអស់គ្នា នឹងរង់ចាំមើលប្រតិកម្ម និងការបកស្រាយពីរដ្ឋបាលក្រុងព្រះសីហនុ ចំពោះករណីវាតទីដីឆ្នេរ យកខ្សែព័ទ្ធ ដើម្បីផលប្រយោជន៍តែម្នាក់ឯងបែបនេះ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×