Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អនិច្ចា! មេឃ​កំពុង​ក្តៅ​ខ្លាំ​ង មក​ដាច់​ទឹក​ទៀត អាណិត​បំផុត​អ្នក​បុ​រី ខណៈ​រដ្ឋាករទឹក​ជូនដំណឹង​ថា នឹង​មាន​ប្រើ​វិញ​រហូតដល់​ខែ…

spot_img

មួយរយៈពេលប៉ុ​ន្មានខែមកនេះ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមបុរី ពិតជាមានការលំបាកយ៉ាងខ្លាំង។ ជាក់ស្តែង នៅពេលនេះ បើតាមដឹង គឺថាប្រជាពលរដ្ឋ កំពុងវេទនាចិត្តកាន់តែខ្លាំងហើយ ព្រោះថា នៅតាមតំបន់ជាច្រើន លែងមានទឹកប្រើប្រាស់សូម្បីតែមួយតំណក់។

កក្តានេះបានធ្វើឲ្យប្រជាពលរដ្ឋ ត្រូវបង្ខំចិត្តទិញទឹកឡាន ដោយត្រូវចំណាយលុយជាង ៣ ម៉ឺនរៀល ទៅ ៤ ម៉ឺនរៀល ក្នុង១ឡាន។ បើតាមប្រជាពលរដ្ឋម្នាក់ ដែលមានលំនៅដ្ឋានក្នុងបុរី បានប្រាប់ឲ្យដឹងថា ទិញទឹក១ឡានតម្លៃ ៤ ម៉ឺនរៀល គឺអាចប្រើប្រាស់បានត្រឹមតែ ២, ៣ ថ្ងៃហ្នឹង អស់ហើយ ពិតជាវេទនាខ្លាំងណាស់ ដោយមិនដឹងថា ពេលណាមានទឹករដ្ឋប្រើប្រាស់វិញនោះទេ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋ ដែលរស់នៅបុរីពិភពថ្មីឈូកវ៉ា១ បាននាំគ្នាប្រមូលធុង ចានដែក មានទាំងប៉ុន្មាន យកចេញពីផ្ទះអស់ហើយ ដើម្បីមកដាក់ត្រងទឹក ពីឡានរបស់ខណ្ឌព្រែកព្នៅ ដែលឃើញហើយពិតជាគួរឲ្យសង្វេគជាខ្លាំង។

ទាក់ទងនឹងបញ្ហាកង្វះទឹកប្រើប្រាស់ ដែលកំពុងកើតឡើងនៅក្នុងសង្កាត់/ខណ្ឌជាច្រើននេះផងដែរ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង សូមឲ្យបងប្អូនប្រជាពលរដ្ឋជាអតិថិជន មានការយោគយល់ និងអធ្យាស្រ័យ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខខណ្ឌជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×