Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី២នាក់ជិះម៉ូតូឌុបគ្នា ងងុយដេករេចង្កូតទៅបុ.កបង្គោលស្លាកប៉ាណូរថយន្តក្រុង ធ្លាក់ចូលប្រឡាយទឹកស្លា.ប់ម្នា ក់និងម្នាក់ទៀតរងរបួសស្រាល

spot_img

ភ្នំពេញ ៖ នារី២នាក់បានជិះម៉ូតូម៉ាកស៊ុយសាគីនិចមួយគ្រឿង ចេញពីដើរលេងនៅមាត់ទន្លេរួចត្រឡប់ទៅផ្ទះវិញ ស្រាប់តែងុយដេកមួយភាំង ក៏បានរេចង្កូតជ្រុលទៅបុ.កបង្គោលស្លាកប៉ាណូរថយន្តក្រុងចំពាក់កណ្តាលពេញទំហឹង រួចធ្លាក់ចូលទៅក្នុងប្រឡាយទឹក បណ្ដាលឲ្យនារីជាអ្នកជិះខាងក្រោយម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែកឯម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៤ជិតភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីញូវថោន ភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលស្លា.ប់មានឈ្មោះឈាង នីហ្សា អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨៩ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯស្រ្តីអ្នកបើកបរម៉ូតូរងរបួសស្រាល មានឈ្មោះយ៉ាន់ ថាវី អាយុ២៩ឆ្នាំ មានទីលំនៅភូមិគហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីនិចពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FI-5253 ចេញពីដើរលេងនៅម្តុំមាត់ទន្លេ រួចក៏បានត្រឡប់ទៅផ្ទះជួលមួយកន្លែង ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះដែរ ក៏មានមិត្តភក្ដិស្រីៗចំនួន៣នាក់ទៀត បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៤។ លុះពេលនារីរងគ្រោះជិះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងោកមួយភាំងក៏រេចង្កូតជ្រុល ទៅបុ.កបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង រួចបន្តល្បឿនធ្លាក់ចូលទៅក្នុងប្រឡាយទឹក បណ្តាលឲ្យនារីជាអ្នកឌុបបានរងរបួសស្រាល ចំណែកឯនារីអង្គុយពីក្រោយវិញ បានបោកក្បាលផ្ទប់បង្គោលស្លាកសញ្ញាស្លា.ប់ភ្លាមៗតែម្តង។

ហើយភ្លាមនោះដែរ មិត្តភក្ដិដែលរួមដំណើរ ជាមួយបាននាំគ្នាចុះទៅជួយស្រង់ លើកចេញដាក់មកលើចិញ្ចើមផ្លូវ ។ ក្រោយមកបានហៅរថយន្តពេទ្យ ដើម្បីដឹកយកទៅសង្រ្គោះដែរ ប៉ុន្តែពេលក្រុមសង្រ្គោះទៅល់ពិនិត្យឃើញថា ស្រ្តីរងគ្រោះស្លា.ប់បាត់ទៅហើយ ចំណែកស្រ្តីអ្នកបើកបរម៉ូតូរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូដ្ឋានប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ បានចុះទៅដល់រួចទាក់ទង ទៅផ្នែកមន្រ្តីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូនារីរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img