Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រដាសប្រាក់រៀល ឆាប់ចាស់ ទក់ ឬរហែក ខណៈអាចយកប្តូរទៅជាក្រដាសប្រាក់ថ្មីដោយមិនគិតថ្លៃ

spot_img

ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ប្តូរទៅជាក្រដាសប្រាក់ថ្មី ដោយមិនគិតថ្លៃ។

លោកជំទាវ ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ត្រូវបានប្រមូល និងប្តូរទៅជាក្រដាសប្រាក់ថ្មីជាប្រចាំដោយមិនគិតថ្លៃ។ ក្រដាសប្រាក់ ៥ម៉ឺនរៀល ទទួលបានមេដាយសំរឹទ្ធលើផ្នែកគុណភាព និងសោភ័ណភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

លោកជំទាវ បន្តថា ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១៥.០០០ រៀល ត្រូវបានឈ្នះពានរង្វាន់ជាក្រដាសថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសការផលិតក្រដាសប្រាក់ មានលក្ខណៈទំនើប និងសុវត្ថិភាពខ្ពស់។

ក្នុងរយៈពេល៤២ឆ្នាំចុងក្រោយនេះ ប្រាក់រៀលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងស្ដារឡើងវិញនូវអធិបតេយ្យសេដ្ឋកិច្ចនិងសង្គម តាមរយៈមុខងារជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។

លោកជំទាវ ជា សិរី បានបន្តថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការចរាចរប្រាក់រៀលបានកើនឡើង ១៦ ភាគរយ ហើយប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើង ២៩ភាគរយ និងប្រាក់កម្ចីជាប្រាក់រៀលបានកើនឡើង ៣៨ ភាគរយជាមធ្យមក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ក៏បានសំនូមពរឲ្យធនាគារជាតិនៃកម្ពុជា មេតា្តបោះពុម្ភក្រដាសប្រាក់ប្រកបដោយគុណភាពខ្ពស់ និងមិន​ច្រឡំគ្នានៅពេលដោះដូរ ឬទិញលក់។ ព្រោះកន្លងមកប្រជាពលរដ្ឋ បានលើកឡើងពីការ​ប្រើប្រាស់ក្រដាស់ប្រាក់ច្រឡំគ្នារវាង ក្រដាសប្រាក់ ៥០០រៀល និងក្រដាសប្រាក់ ៥០០០រៀល។

គួរបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យ អត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ សេដ្ឋកិច្ច និងពង្រឹង សាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋកម្ពុជា នឹងបន្តស្មារតីសហការ លើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងទង្វើទាំង​ឡាយណា ដែលប៉ះពាល់ដល់ គុណតម្លៃប្រាក់រៀល របស់ជាតិ៕

spot_img
×