សត្វខ្លាឃ្មុំព្រៃ១ក្បាល បានរត់ចូលក្នុងភូមិ Yerramukkam ស្ថិតក្នុងរដ្ឋ Andhra Prodesh ភាគខាងត្បូងប្រទេសឥណ្ឌា និងបានទះសម្លាប់ប្តីប្រពន្ធ២នាក់ នៅក្នុងសួនស្វាយចន្ទី ។
នៅថ្ងៃកើតហេតុ អ្នកស្រី Urasi Urvasi អាយុ ៥០ឆ្នាំ កំពុងដើរចាក់សំរាមចៃដន្យ ស្រាប់តែជួបសត្វខ្លាឃ្មុំ១ក្បាល ដែលវង្វេងផ្លូវ បានស្ទុះលមកវាយប្រហារលើអ្នកស្រី ។ សម្តីអ្នកស្រីគឺលោក Tirupathi Rao អាយុ ៥៥ឆ្នាំ ឃើញដូច្នេះក៏រត់ចូលទៅជួយប្រពន្ធ តែក៏ត្រូវខ្លាឃ្មុំទះសម្លាប់ ។
យុវជន១ក្រុមដែលប្រទះឃើញហេតុការណ៍នេះ បានប្រឹងប្រែងរកវិធីសង្គ្រោះជីវិតប្តីប្រពន្ធទាំង ២ ដោយការយកដំបងវាយលើខ្លួនខ្លាឃ្មុំ តែមិនអាចជួយបានដោយកាន់តែធ្វើឲ្យវាថែមកំហឹងឆ្កួតវង្វេងវាយប្រហារមកលើមនុស្សគ្រប់គ្នា ។
បានដឹងថា មានមនុស្សសរុប ៧នាក់ ត្រូវរងរបួសធ្ងន់ធ្ងរពីការវាយប្រហាររបស់សត្វខ្លាឃ្មុំ និងត្រូវបានបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យ ។
អ្នកភូមិម្នាក់បានឲ្យដឹងថា “ករណីវាយប្រហាររបស់សត្វខ្លាឃ្មុំមកលើមនុស្សកាន់តែមានលក្ខណៈជាប្រចាំជាងតែរដ្ឋអំណាចតំបន់បែរជាមិនអាចធ្វើអ្វីដើម្បីទប់ស្កាត់” ។
សត្វខ្លាឃ្មុំបន្ទាប់មកក៏ត្រូវអ្នកភូមិឡោមព័ទ្ធវាយនិងគប់ដុំថ្មរហូតដល់ងាប់ ៕ លីសា