ថ្មីៗនេះ នៅលើបណ្តាញសង្គម បានចែករំលែកវីដេអូ បុរសជាជនម្នាក់ ដែលចេញមុខធ្វើការអះអាងថា «ប្រាសាទអង្គវត្ត» គឺជារបស់ថៃ, ឡាវ និងឥណ្ឌា ជាដើម មិនមែនជារបស់ខ្មែរនោះទេ ដែលស្តាប់ឮហើយ ពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា ការចេញមកនិយាយទាំងល្ងីល្ងើរបស់បុរសរូបនេះ ត្រូវបានមហាជនចាត់ទុកថា នេះគឺជាទង្វើព្រោះតែចង់ល្បី ឬ ចង់ឲ្យខ្មែរយើងឈ្លោះនឹងប្រទេសជិតខាងប៉ុណ្ណោះ។
តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺក្រោយវីដេអូរបស់បុរសរូបនេះ បានល្បីសុះសាយពាសពេញបណ្តាញសង្គម ស្រាប់តែស្រីស្អាតជាជនជាតិឡាវម្នាក់ បានចេញមុខឆ្លើយតបទៅកាន់បុរសរូបនេះ ដោយរូបនាងបានសម្តែងការហួសចិត្តខ្លាំង។
ស្រីស្អាតរូបនេះ ដែលអាចនិយាយភាសាខ្មែរច្រើនគួរសម បានចេញមកធ្វើការបដិសេធដូច្នេះថា «It’s so funny (វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់) កុំយកឈ្មោះប្រទេសរបស់ខ្ញុំ មកពាក់ព័ន្ធរឿងនេះ ឡាវអត់ចង់បានរបស់គេ មកធ្វើជារបស់ខ្លួនឯងទេ, ប៉ុន្តែ ពួកយើងចូលចិត្តរាប់អានប្រទេសជិតខាង…. ហើយមិនដែលមានសោះរឿងអង្គរវត្ត ពួកយើងអត់ចង់បានទេ ព្រោះអង្គរវត្ត គឺជារបស់ខ្មែរ! ចឹងកុំយកឈ្មោះឡាវ ទៅពាក់ព័ន្ធរឿងនេះ ឡាវ ខុសគ្នានឹងថៃ ឬ វៀតណាម…»។
នាងបានបន្តទាំងអស់សំណើចថា ពេលឃើញប្រជាជនថៃ នាំគ្នាទៅឈ្លោះជាមួយខ្មែរ ដោយសារតែប្រាសាទអង្គវត្ត ប្រជាជនឡាវ ពិតជាហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះថៃមិនទទួលស្គាល់ការពិត នូវអ្វីដែលរបស់ខ្លួនមាន។ ស្រីស្អាតរូបនេះ ក៏ដាក់ឲ្យថៃឡើងឈឺៗថា «យកទាំងដី ទាំងប្រជាជនខ្មែរហើយ យើងនៅឲ្យស្ងៀមស្ងាត់ទៅ កុំមាត់ច្រើន ហើយខំថែរក្សាឲ្យបានល្អទៅ។ នាងក៏បានបញ្ជាក់ថា ប្រជាជនឡាវ ទទួលស្គាល់ការពិតថា ប្រាសាទវត្តភូ ដែលជារបស់ខ្មែរពីមុន ឥឡូវនេះ ស្ថិតនៅក្នុងទឹកដីឡាវហើយ ប៉ុន្តែ ប្រជាជនឡាវ គឺមានតែនាំគ្នាខិតខំថែរក្សាឲ្យល្អប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






