Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូចការសង្ស័យមែន! ខំ​ទិញ​តុបាយ​ថ្មី​ឲ្យ​ឪពុក​ម្តាយ​អង្គុយ​ហូប​ស្រួល តែ​មានឯណា ពេល​បើក​វីដេអូ​កាមេរ៉ា​មើល ពុទ្ធោ…

មនុស្សជាច្រើន ប្រហែលជាធ្លាប់ឃើញអាកប្បកិរិយារបស់មនុស្សចាស់ ដែលជីវិត​បាន​ឆ្លងកាត់​ការ​លំបាក​ពី​មុន ហើយសូម្បី​តែ​ពេល​នេះ​ ស្ថានភាពជីវភាពធូរធារយ៉ាងណាក៏ដោយ ក៏​មនុស្សចាស់នៅ​តែ​រស់​នៅ​សាមញ្ញ​ដដែល រហូត​ដល់​ពេល​ខ្លះ​ កូន​ៗ​ចង់ឲ្យ​ឪពុកម្តាយ​ប្រើ​របស់​ល្អ​ជាង​ធម្មតា។

ដោយឡែក កាលពីថ្មីៗនេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ គណនី TikTok មួយ បានបង្ហាញរឿងដ៏គួរឲ្យស្រលាញ់ ដែលទាក់ទាញស្នាមញញឹមខ្លាំងតែម្តង គឺនៅពេលដែលកូនទិញតុបាយថ្មី ឲ្យឪពុកម្តាយអង្គុយចាំស្រួល ប៉ុន្តែ ពេលបើកវីដេអូកាមេរ៉ា ឃើញហើយនឹកស្មានមិនដល់។

ជាក់ស្តែង តាមរយៈឃ្លីប អ្នកអាចមើលឃើញថា ប្តីប្រពន្ធ (យាយនិងតា) មួយគូ ​ពិត​ជាបាន​ប្រើ​តុ​អាហារ​មែន ដោយ​យក​ម្ហូប​មក​ដាក់​នៅ​តុ​រួច​ហើយ ​ពួកគាត់ក៏នាំគ្នាឡើង​អង្គុយ​នៅ​តុ​បរិភោគផ្ទាល់ៗតែម្តង។ ហើយតាមរយៈនេះ សន្មតថា ពួកគាត់ប្រហែលជាមិនធ្លាប់អង្គុយលើកៅអី ហើយញ៉ាំនៅផ្ទះនោះទេ។

ឃ្លីប​នេះ​ បន្ទាប់ត្រូវ​បាន​បង្ហោះ ​បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ​មាន​អ្នក​ចូល​មើល​ជាង ២.៧ លាន​ដង។ ក្នុងនោះ ​អ្នក​និយម​លេង​អ៊ីនធឺណិត ​បាននិយាយ​លេង​ថា ឪពុកម្តាយ​អង្គុយ​លើ​កម្រាលចឹង​គឺ​ល្អ​ហើយ ព្រោះស្រួលបត់បែនតាមចិត្ត ចង់សន្តូកៗ ចង់ពានៗ ចង់ប្រាប់ថា អត់ចេះអង្គុយកៅអីទេ…»។ រីអ្នកខ្លះថា «នេះជាកំហុសដែលកូនទិញឱ្យ ព្រោះមិនបានប្រាប់ពីរបៀបប្រើ ហាហា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@user42185468

โอ้ยเนาะอีพ่ออีแม่กะดาย555566

♬ เต็มคาราเบล – Maxzy
×