Monday, June 5, 2023

កម្ពុជា ស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផល ពីកម្ពុជា ជាពិសេស បង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញក្រៅប្រទេស។

សម្ដេចតេជោ មានប្រសាសន៍ថា « ខ្ញុំក៏បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញម៉ាឡេស៊ី និងទីផ្សារផ្សេងៗទៀត តាមផ្លូវទឹកជញ្ជូនត្រង់ពីក្រុងព្រះសីហនុ ទៅម៉ាឡេស៊ី»។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ពិធីចុះហត្ថលេខាកម្ពុជា-ម៉ាឡេស៊ី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម  នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាឱកាសអញ្ជើញធ្វើជាអធិបតី និងធ្វើសន្និសីទរួមគ្នា នាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

គួរបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម ភាគីទាំងពីរ បានឯកភាពឲ្យមានការចុះអនុស្សរណៈនៃការយោគយល់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

×