មន្ដ្រីរដ្ឋាភិបាលកូឡុំប៊ីម្នាក់បានធ្វើការប៉ាន់ស្មានថាក្នុងមួយឆ្នាំៗជំនួញគ្រឿងញៀនល្មើសច្បាប់នៅប្រទេសនេះមានតម្លៃដល់ទៅ 5,459ពាន់លានដុល្លារ គឺស្មើនឹង២ភាគរយនៃផលិតផលក្នុងស្រុក(GDP) របស់កូឡុំប៊ី។
ប៉ូលិសកូឡុំប៊ីរឹបអូសបរិមាណគ្រឿងញៀនធំមួយក្នុងយុទ្ធនាការបោសសម្អាត
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយកអង្គភាពព័ត៌មាននិងវិភាគហិរញ្ញវត្ថុ Juan Francisco Espinosa ឱ្យដឹងថាទ្រព្យសម្បតិ្ដនៃ«វិស័យឩស្សាហកម្ម»គ្រឿងញៀននេះមានទំហំប្រហាក់ប្រហែលនឹង៥ភាគរយនៃ GDP ទូទាំងប្រទេស។
លោកនៅបានបញ្ជាក់បន្ថែមថា ប្រសិនបើពុំមានការប្រយុទ្ធយ៉ាងខ្លាំងក្លារបស់ប៉ូលិសនិងទាហានទេនោះ ទ្រព្យសម្បត្ដិរបស់វិស័យនេះអាចមានដល់ទៅប្រហែល៩,១ភាគរយនៃGDP ។បើគិតជាមធ្យម បរិមាណ cocaine ផលិតនៅប្រទេសនេះ១០០គីឡូក្រាមត្រូវបានសមត្ថកិច្ចរឹបអូសយកបាន៤២គីឡូក្រាម។
កូឡុំប៊ីគឺជាប្រទេសផលិតcocaine ធំបំផុតពិភពលោក ហើយផ្ទៃដីដាំដុះស្លឹកcoca ដែលជាវត្ថុធាតុដើមសម្រាប់ផលិតcocaineនោះនៅឆ្នាំ២០១៧បានកើនថែម១១ភាគរយ ធ្វើឱ្យចំនួនផ្ទៃដីដាំដុះពេលនេះមាន 209.000ha និងផលិតបានcocaine ចំនួន៩២១តោន៕
សូយន