អ្នកម្ដាយរូបរាងស្អាតម្នាក់ ប្រញាប់ប្រញាល់ជូនកូនសាលា លុះត្រឡប់មកផ្ទះវិញ ទើបដឹងមូលហេតុថា ហេតុអីបានគេមើលមកខ្លួនដោយខ្សែភ្នែកប្លែកៗច្រើនម្ល៉េះ…
កាលពីពេលថ្មីៗនេះ អ្នកម្ដាយជនជាតិបរទេសម្នាក់ បានផូស្តឃ្លីបខ្លីៗនៅក្នុងបណ្ដាញសង្គមតិកតុក បន្ទាប់ពីនាងបានជូនកូនទៅសាលារៀន។ ពេលនាងត្រឡប់មកផ្ទះវិញ ទើបបានដឹងពីមូលហេតុថា ហេតុអីបានអ្នកដទៃសម្លឹងមើលមកខ្លួនឯងដោយខ្សែភ្នែកប្លែកៗច្រើនម្ល៉េះ?

អេមម៉ា អ្នកម្ដាយកូន១ រាងស្អាត បានផូស្តឃ្លីបវីដេអូនៅក្នុងបណ្ដាញសង្គមតិកតុក ដើម្បីប្រាប់ទៅអ្នកទាំងឡាយណាដែលបានឃើញនាងពាក់អាវពណ៌ខ្មៅ និងខោរឹបខ្លួន ដោយនាងបានប្រាប់ថា នាងចង់សូមទោសចំពោះអ្នកទាំងអស់គ្នា បណ្ដាឪពុក-ម្ដាយអាណាព្យាបាល និងក្មេងៗទាំងអស់នៅឯសាលារៀនរបស់កូនប្រុសនាង ក្រោយពេលដែលពួកគេទាំងនោះបានឃើញកំប៉េះគូទរបស់នាងនៅព្រឹកថ្ងៃនេះ រួចហើយនាងក៏បែរខ្នងបង្ហាញឱ្យដឹងពីមូលហេតុ។
នៅក្នុងឃ្លីបនោះ គេមើលឃើញថា ខោលេកហ្គីងរឹបខ្លួន ដែលអេម៉ាស្លៀកនៅថ្ងៃនោះ ពេលមើលពីខាងមុខ ឃើញដូចធម្មតាទេ តែផ្នែកខាងក្រោយវិញ បែរជាថ្លាឆ្វង់ និងមើលឃើញចង្អូររបស់ខោក្នុង និងកំប៉េះគូទរបស់នាងយ៉ាងច្បាស់ក្រឡែត រហូតធ្វើឱ្យនាងអៀនយ៉ាងខ្លាំង។

រួចហើយនាងក៏បែរមុខមករកកាមេរ៉ាវិញ និងលើកដៃស្ទាបថ្ងាសខ្លួនឯង ហើយនិយាយថា “ហេតុអីបានខ្ញុំចេញទៅទាំងអ៊ីចឹងធ្វើអី?”
អេមម៉ា ប្រាប់ថា ថ្ងៃនោះនាងត្រូវប្រញាប់រូតរះចេញទៅខាងក្រៅ ដូច្នេះហើយទើបនាងប្រញាប់ប្រញាល់ផ្លាស់សម្លៀកបំពាក់ ហើយបើកឡានជូនកូនប្រុស ទៅសាលារៀន “ខ្ញុំមិនបានដឹងសោះ ថារឿងបែបហ្នឹងបានកើតឡើង!”
ក្រោយពីឃ្លីបមួយនោះត្រូវបានផ្សព្វផ្សាយចេញទៅ ក៏មានអ្នកលេងបណ្ដាញសង្គម បាននាំគ្នាចូលមកខំមិនត៍យ៉ាងច្រើន ដែលមានទាំងណែនាំទៀតផងថា វិធីកែបញ្ហានេះ ងាយបំផុត គឺកុំស្លៀកខោរឹបខ្លួនបែបហ្នឹងទៀត!។
តែយ៉ាងណាក្ដី ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានចូលខំមិនត៍បែបកំប្លែងៗដែរថា “ជឿថាលោកប្ដី ប្រហែលជាគ្មានបញ្ហាក្នុងការមើលឃើញរូបភាពហ្នឹងទេ” ខណៈដែលខ្លះទៀត បានប្រាប់ថា “ក្នុងនាមបុរសជាប្ដីគ្រប់រូប ខ្ញុំអត់ទោសឱ្យអ្នក”៕













