Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រាម៉ាខ្លាំង!…ស្រីក្រមុំម្នាក់រៀបការជាមួយបងថ្លៃ ដោយសារតែស្រឡាញ់ក្មួយពេក

វេបសាយ Sinchew បានរាយការណ៍ពីរឿងរ៉ាវរបស់ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានប្រាប់ថា ដែលនាងយល់ព្រមរៀបការជាមួយបងថ្លៃប្រុស តាមសំណូមពររបស់គាត់នេះ គឺដោយសារតែនាងត្រូវការមើលថែទាំកូនប្រុសរបស់បងស្រីបង្កើត ដែលបានស្លាប់ឱ្យដូចជាកូនបង្កើតរបស់ខ្លួន។

តាមរបាយការណ៍បានបញ្ជាក់ថា ពិធីមង្គលការនោះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦មីនាកន្លងទៅថ្មីៗ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដោយពិធីមង្គលការនេះ ត្រូវបានមនុស្សម្នាទាំងឡាយចាប់អារម្មណ៍ និងតាមសង្កេតមើលយ៉ាងខ្លាំង ព្រោះការពិតទៅ កូនកំលោះ គឺជាបងថ្លៃរបស់កូនក្រមុំ តែដោយសារតែអតីតភរិយារបស់គេបានស្លាប់ទៅហើយ ហើយសាមីខ្លួនកូនក្រមុំ ដែលជាប្អូនថ្លៃ ក៏បានយល់ព្រម និងឯកភាពចំពោះសំណើសុំរៀបការរបស់បងថ្លៃ និងដោយសារតែនាងត្រូវការចិញ្ចឹមមើលថែទាំកូនរបស់បងស្រីដែលបានស្លាប់ទៅហើយនោះផង ទើបមានពិធីមង្គលការបែបនេះកើតឡើងតែម្ដង ហើយសម្ព័ន្ធភាពរវាងអ្នកទាំង២នេះ ថែមទាំងទទួលបានពរជ័យពីឪពុកម្ដាយទាំងសងខាងទៀតផង។

កូនក្រមុំ បានបង្ហោះឃ្លីបវីដេអូអាពាហ៍ពិពាហ៍ដែលមានរយៈពេល ២៥វិនាទីតាមរយៈប្រព័ន្ធបណ្ដាញសង្គមតិកតុក ព្រមជាមួយ Caption ខ្លីៗថា “កូនរបស់ខ្ញុំ គឺក្មួយប្រុសរបស់ខ្ញុំ ហើយប្ដីរបស់ខ្ញុំ គឺបងថ្លៃរបស់ខ្ញុំ” ដោយក្នុងឃ្លីបវីដេអូនោះ គេមើលឃើញថា កូនកំលោះ និងកូនក្រមុំ ១គូ កំពុងដើរតម្រង់ទៅកាន់វេទិកាក្នុងពិធី ដោយមានក្មេងប្រុសតូចម្នាក់ដែលជាកូនប្រុសរបស់កូនកំលោះដើរជាមួយផងដែរ។

តែបន្ទាប់ពីឃ្លីបមួយនេះ ត្រូវបានផ្សព្វផ្សាយចេញទៅ វាបានក្លាយជាប្រធានបទដ្រាម៉ា និងមានការជជែក វិភាគរិះគន់យ៉ាងខ្លាំងក្លានៅក្នុងសង្គមអនឡាញ៕

×