Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​ឲ្យ​មន្ត្រីក្រោមឱវា​ទត្រៀម​និង​ឃ្លាំមើល​បន្ថែម​លើ​សកម្មភាព​របស់​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​និង​នាំគ្នា​ធ្វើ​បដិវត្ត​ពណ៌​ប្រឆាំង​និង​រាជរដ្ឋាភិបាល

តាកែវ ៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​លេខ ០៥៩ ផ​.​ក របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​រសៀល​ថ្ងៃ​ទី ១៤ វិច្ឆិការ ២០១៧​នេះ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ប្រាប់​អោយ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ត្រូវ​ត្រៀមលក្ខណៈ និង​ត្រៀមកំលាំង​ក្លំ​មើល​ពី​សកម្មភាព​របស់​សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន ត្រូវ​ការពារ​អោយបាន​នៅ​សកម្មភាព​គៀងគរ​ប្រជាពលរដ្ឋ​ដែល​អាច​និង​កើតមាន​ជា​ការប្រមូលផ្តុំ​នូវ​ក្រុម​សកម្មជន​ទាំងនោះ​លើកគ្នា​មក​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ក្នុងពេលដែល​តុលាការ​កំពូល​បាន​ធ្វើ​ការកាត់ក្តី រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល នាពេល​ខាងមុខ​នេះ ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ

​ក្នុងនោះ​លោកស្នងការ​បាន ជំរុញ​អោយ​មន្ត្រីនគរបាល​ត្រូវ​ធ្វើ​ការប្រមូលផ្តុំ​កំលាំង​របស់​ខ្លួន​ហើយ​ត្រៀម​ជា​និច្ច ជា​ពិសេស​មន្ត្រី​នគរបាល​ដែល​ប្រចាំ​ការជាប់​នៅ​តាម​ប៉ុស្តិ​មូលដ្ឋាន ចាំបាច់​ត្រូវ​រាយ​ការណ៏​ជា​បន្ទាន់មក​ស្នងការដ្ឋា​ន ដើម្បី​មាន​វិធានការ​និង​ធ្វើការ​ទប់ស្កាត់​អោយបាន មិន​អោយ​កើតមាន​នៅ​សកម្មភាព​កៀងគរ ប្រមូលផ្តុំ​គ្នា​របស់​ក្រុម​សកម្មជន​ទាំងនោះ ដែល​ក្រុម​ទាំងនោះ​មិន​សុខចិត្ត បំរុង​និង​លើក​គ្នា​ឡើង​ប្រឆាំង​និង​ការកាត់ក្តី​របស់​តុលាការ​កំពូល​រំលាយ​គណៈបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ដូច្នេះ​មន្ត្រី​នគរបាល​ទាំងអស់​មិន​ត្រូវ​មានកា​រ​ឆ្វេស​ប្រហែស​ឡើយ​ក្នុងកំឡុងពេល​ដែល​មាន​ស្ថាន​ការតានតឹង​នេះ ត្រូវតែ​ត្រួតពិនិត្យ​អោយអស់​លើ​សកម្មភាព ប្រមូលផ្តុំ​របស់​ក្រុម​សកម្មជន​របស់​គណបក្ស​ប្រឆាំង ជា​ពិសេស​ត្រូវ​ធ្វើ​ការពិនិត្យ​លើ​អាវុធជាតិផ្ទុះ ។

​ក្នុងនោះ​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដោយ​សង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នៅ​វិន័យ​អោយបាន​តឹងរឹង និង​សេចក្តីថ្លៃថ្នូរ ដូច្នេះ​មន្ត្រី​នគរបាល​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល​ដែល​កើតចេញ​ឡើង​ពី​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជារាស្ត្ររ​ស្របច្បាប់​ដោយ​ឥត​លក្ខ័ណ្ឌ​៕ តាកែវ​