វីដេអូឃ្លីបមានរយៈពេលជាង ៣ នាទី ត្រូវបានចែកចាយតៗគ្នាព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានបង្ហាញទិដ្ឋភាព ស្រ្តីជាប្រពន្ធយកដំបងវាយទៅលើប្តី និងស្រីកំណាន់ យ៉ាងចាស់ដៃ បន្ទាប់តាមទាន់គេកំពុងសម្ងំបាយទឹកជុំគ្នាជាមួយមិត្តភក្តិ ម្នាក់១គូយ៉ាងមានសេចក្តីសុខ នៅក្នុងភោជនីយដ្ឋានមួយ ក្បែរមាត់ទន្លេ។
តាមខ្លឹមសារនៃរឿង គឺប្តី និងមិត្តភ័ក្តិ បានបបួលស្រីកំណាន់២នាក់ ទៅផឹកស៊ី ហើយក៏ត្រូវប្រពន្ធ និងបងប្អូន តាមទាន់ដល់កន្លែង។ ហើយបន្ទាប់បានឃើញផ្ទាល់ភ្នែកបែបនេះ ប្រពន្ធទ្រាំមិនបាន ក៏ផ្ទុះកំហឹងស្ទុះទាញដំបងវាយប្តី និងស្រីកំណាន់ប្តី ផ្អើលតែម្តង។
ខណៈពេលនោះ ប្រពន្ធក៏បាននិយាយហាមប្តីមិនឲ្យត្រឡប់មកផ្ទះវិញថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំប្រកាសថា មិនឲ្យឯងចូលផ្ទះខ្ញុំជាដាច់ខាត ទៅនៅជាមួយស្រីហ្នឹងចុះ! ឮទេ!?»។ នៅចំពោះមុខប្រពន្ធដែលកំពុងខឹងសម្បារយ៉ាងខ្លាំង ប្តីបានត្រឹមទ្រាំនឹងការឈឺចាប់ និងតវ៉ាថា៖ «ឯងឆ្កួតទេអី? ទៅផ្ទះទៅ!»។
ចំណែក មិត្តភក្តិប្តីវិញ បានព្យាយាមគេចមុខពីកញ្ចក់កាមេរ៉ា ខណៈស្រ្តី២នាក់នោះ ក៏បានពន្យល់បែបនេះថា៖ «ខ្ញុំមិនស្គាល់គាត់ទេ ខ្ញុំសុំទោស!»។
វីដេអូឃ្លីបនេះ បន្ទាប់ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះ មនុស្សជាច្រើនបានសរសើរស្រ្តីជាប្រពន្ធ ដែលបានធ្វើជាមួយវិធីដ៏ត្រឹមត្រូវ «ប្រដៅ» ទាំងពីរបែបនេះ មិនដូចស្ត្រីឯទៀតទេ ជំនួសឱ្យការមិនដាក់ទោសប្តី បែរជាបញ្ចេញកំហឹងដាក់តែទៅលើស្រីកំណាន់ម្នាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





