Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ! កង់១០ បង្កើន​ល្បឿន​ឲ្យ​ទាន់​ភ្លើង​ខៀវ មានឯណា អ្នកលក់​ស្វាយ និង​សណ្តែក​ដី ព្រលឹង​ចេញ​ហូប​ព្រលិ​ត

នេះជាខណៈពេលដ៏រន្ធត់យ៉ាងខ្លាំង ដែលរថយន្ត១០មួយគ្រឿង បើកលឿនដូចហោះ ព្រោះតែដើម្បីឲ្យទាន់ភ្លើងខៀវ តែមានឯណា ពុំដូចបំណង លោតភ្លើងក្រហម ជាន់ហ្វ្រាំងពុំជាប់ បុករះរថយន្តកំពុងឈប់រង់ចាំស្តុប និងឡើងលើទ្រូងផ្លូវ ស្ទើរបុកអ្នកដើរតែម្តង ប៉ុន្តែ សំណាងហើយ ដែលអ្នកលក់នោះបានរត់ទាន់។

ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅចំណុចផ្លូវបំបែកភ្លើងស្តុបមួយកន្លែង ស្ថិតនៅក្នុងស្រុក ណងគី ខេត្ត បុរីរ៉ាំ ប្រទេសថៃ។ រថយន្តចំនួន ៤ គ្រឿង ត្រូវបានគេរាយការណ៍ថា បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែ ពុំបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិតនោះទេ។

បើតាមស្រ្តីអ្នកលក់ស្វាយ និងសណ្តែកដី ដែលព្រលឹងចេញហូបព្រលិត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ខណៈពេលគាត់កំពុងហៀបនឹងដើរឆ្លងផ្លូវ ស្របពេលភ្លើងក្រហម ស្រាប់តែសំឡេងរថយន្តជាន់ហ្វ្រាំងឮពីចម្ងាយ ពេលនោះ ក៏ងាកឃើញរថយន្តកង់១០ បើកសំដៅចូលមកពីមុខ គាត់ក៏ប្រញាប់រត់គេចរួចផុតពីសេចក្តីស្លាប់ទាំងតក់ស្លុតបំផុត។ ស្រ្តីនោះក៏បានឲ្យដឹងថា គាត់ដើរលក់ដូរនៅផ្លូវបំបែកនេះ ៤-៥ ឆ្នាំ មកហើយ មិនដែលមានរឿងបែបនេះកើតឡើងនោះទេ។

លោក នី រ៉ា​ន ឈឿង អាយុ​ ៤១ ​ឆ្នាំ រស់នៅ​ស្រុក​ ណា​រ៉ុង ម្ចាស់​ឃ្លី​ប​កាមេរ៉ា​ ​បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​បើក​រថយន្ត​ដឹក​ឪពុកក្មេក​ ទៅ​ពេទ្យ​នៅ​មន្ទីរពេទ្យ នៅ​ខេត្ត​នគររាជសីមា ដោយ​ចេញ​ពី​ស្រុក ​ណាងរ៉ុង ​ប្រហែល​ម៉ោង ១០ ព្រឹក ហើយ​មក​ដល់​ផ្លូវ​បំបែក​ស្រុក Nong Ki ម៉ោង​ប្រហែល ១១ ព្រឹក​ ក៏​ឈប់ចត​រថយន្ត ពេលភ្លើង​ក្រហម ​និង​ខណៈ​​ជិត​ដល់​ភ្លើង​ខៀវ ​ដែល​គាត់​រៀប​នឹង​បើក​រំកិល​រថយន្ត ​ស្រាប់តែ​ឡានកង់​១០​មួយ​គ្រឿង ​បាន​បាត់បង់​ការ​គ្រប់គ្រង​ ក៏​បើក​បុករះរថយន្តខាងមុខ និងឡើងឆ្លងទ្រូងផ្លូវ ស្ទើរតែបុក​អ្នក​ដើរលក់​ កំពុងឈរ​នៅ​មុខ​រថយន្ត​របស់គាត់។ តែ​សំណាង​ល្អ អ្នក​លក់​បាន​រត់​គេច​ខ្លួន​ទាន់​ពេល។

បន្ទាប់មករថយន្តសណ្តោងនោះ បានបុករថយន្តរបស់គាត់ ហើយរថយន្តដែលនៅពីក្រោយគាត់ ដែលរង់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត ក្នុងនោះមានរថយន្តចំនួន៤គ្រឿង។ គាត់​ និង​ឪពុក​ក្មេក ពិតជា​រន្ធត់​ចិត្ត​ជា​ខ្លាំង ប៉ុន្តែ​សំណាង​ល្អ ​គ្រាន់តែ​រថយន្ត​បុក​ មិន​មាន​អ្នក​ណា​ម្នាក់​រង​របួសនោះទេ។ ចំណែក​ឯ​ការ​ខូច​ខាត​វិញ វា​នៅ​តែ​ល្អ​ដែល​ឡាន​មាន​ធានា។

ចំពោះ​មូល​ហេតុ​ គេ​ជឿថា តៃកុង​បន្ថែម​ល្បឿន ​ដើម្បី​តាមឲ្យ​ទាន់​ភ្លើង​សញ្ញា​ចរាចរណ៍។ តែបើទោះជាគ្មានមនុស្សណាម្នាក់រងរបួសក៏ដោយ តែនេះគឺជាមេរៀនមួយដែលអ្នកបើកបរទាំងឡាយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងបង្កគ្រោះថ្នាក់សម្រាប់ខ្លួនឯង និងអ្នកដទៃ ដោយសារតែការចេះអត់ធ្មត់ចំណាយពេលត្រឹមពីរបីនាទី រង់ចាំសញ្ញា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@user9602u02334 ##អុីនំមួយ😑 ♬ សំឡេងដើម – lamtine570
×