Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូចបើកលឿនបំពានស្តុប ជ្រុលទៅបុ.ករថយន្តfordranger បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស្ទូចមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ទាំងបំពានស្តុបក្រហមជ្រុលទៅបុ.ករថយន្ត fordranger ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត fordranger រងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង និងរងរបួសបុរសម្នាក់ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តបង្កបើករត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែមីនាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧កែងនឹងផ្លូវ ៥០ម៉ែត្រ ត្រង់ចំណុចស្តុបបាគួរក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfordrangger ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BW-1685 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ស្តុបបាគួរជាចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ស្តាំតាមបណ្តោយផ្លូវ៥០ម៉ែត្រ ខណៈពេលបត់ឆ្លងជិតផុតស្តុប គាប់ជួនស្រាប់តែមានបុរសម្នាក់ បើករថយន្តស្ទូចមួយគ្រឿងមិនចាំ ផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្តfordranger ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តfordrangerខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯបុរសជាម្ចាស់រថយន្ត fordranger បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមួយគ្រឿងទៀត ទៅសង្រ្គោះភ្លាមៗ ចំណែករថយន្យបង្កបន្តល្បឿន បើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ បានចុះមកដល់រួចពិនិត្យដោយពុំឃើញមានប៉ះពាល់ ទៅលើសម្បត្តិរដ្ឋ ក៏សមត្ថកិច្ចឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img