Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់យុវជនម្នាក់ ពាក់ព័ន្ធករណីបើកបរម៉ូតូនាំមុខរថយន្តពេទ្យសង្រ្គោះបន្ទាន់

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់យុវជនម្នាក់ ពាក់ព័ន្ធករណីបើកបរម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (រថយន្តពេទ្យ) ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ មកណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៥:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់យុវជនម្នាក់ ដែលបើកបរម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (រថយន្តពេទ្យ) ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី មុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×