កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ម្ចាស់ហាងមួយកន្លែង លក់ពងទាកូន នៅក្នុងទីក្រុងហូជីមិញ។ តែអ្វីធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាលក់ចិញ្ចើមផ្លូវសោះ តែម្ចាស់ហាងបានដំឡើងម៉ាស៊ីនត្រជាក់ ឲ្យភ្ញៀវអង្គុយយ៉ាងត្រជាក់ចិត្ត ហើយនៅពេលសួរនាំ ម្ចាស់ហាងក៏បានឆ្លើយប្រាប់បែបនេះថា «ខ្លួនចង់លក់ដូរ ព្រោះតែក្តីស្រលាញ់»។
ពិតណាស់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុនៅទីក្រុងហូជីមិញ មានសភាពក្តៅយ៉ាងខ្លាំង។ ទោះជាយ៉ាងណា គេមិនដឹងថា នេះជាមូលហេតុចំបងឬអត់ទេ!? ដែលជម្រុញឲ្យស្ត្រីម្ចាស់ហាងលក់ពងទាកូននៅ Binh Thanh បានសម្រេចចិត្តដំឡើងម៉ាស៊ីនត្រជាក់ សម្រាប់អតិថិជនបែបនេះ។ គួរបញ្ជាក់ថា នេះមិនមែនជាហាងធំដុំទេ ដែលបើកលក់នៅចិញ្ចើមផ្លូវ ដោយមានត្រឹមតែរទេះរុញ តុ និងកៅមួយចំនួនប៉ុណ្ណោះ។
បើតាមអ្នកដែលបង្ហោះបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ក្នុងរូបមិនមែនជាម៉ូដែលនោះទេ។ ប៉ុន្មានថ្ងៃមុននេះ ត្រូវដំណើរការពេញសមត្ថភាព ដោយសារអាកាសធាតុក្តៅ។ នៅពេលសួរថា មួយថ្ងៃលក់បានប៉ុន្មានគ្រាប់ ម្ចាស់ហាងមិនស្ទាក់ស្ទើរទេ ដោយបានឆ្លើយថា៖ «ខ្ញុំមិនអាចរាប់បានថា លក់បានប៉ុន្មានទេ សំខាន់ជំរុញទឹកចិត្ត និងអាចទូទាត់សម្រាប់បង់ថ្លៃអគ្គិសនីបាន»។
ទោះបីជាស្រ្តីអ្នកលក់មិនដឹងថា ប្រាក់ចំណូលប្រចាំខែរបស់នាងមានចំនួនប៉ុន្មានក៏ដោយ ប៉ុន្តែវាពិតជាមិនអាចប្រៀបធៀបជាមួយនឹងវិក្កយបត្រអគ្គិសនីប្រចាំថ្ងៃ ដែលនាងត្រូវចំណាយលើម៉ាស៊ីនត្រជាក់ដ៏ថ្លៃនោះ។
ពេលបង្ហោះភ្លាម រូបភាពខាងលើបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនយ៉ាងឆាប់រហ័ស។ មនុស្សភាគច្រើនមានការភ្ញាក់ផ្អើល ចំពោះ “ភាពដ៏ចម្លែក” មួយនេះរបស់អ្នកលក់។ ថ្វីត្បិតដឹងថា នាងលក់ដូរព្រោះស្រលាញ់ក៏ដោយ ក៏កម្រមានអ្នកលក់ណា ហ៊ានចំណាយលុយច្រើន គ្រាន់តែសម្រាប់ឱ្យភ្ញៀវអង្គុយត្រជាក់យ៉ាងដូច្នេះទេ។
លើសពីនេះ ក៏មានមតិជាច្រើនបាននិយាយថា រឿងខាងលើមិនមែនជាការពិតទេ គ្រាន់តែបង្ហោះឱ្យមើលប៉ុណ្ណោះ ហើយស្មានថាម៉ាស៊ីនត្រជាក់ តែធាតុពិតជាកង្ហាចំណាយទឹក។ ទាក់ទងនឹងបញ្ហានេះ បច្ចុប្បន្នមិនមានអ្នកណាមកពិនិត្យមើលរឿង “ម៉ាស៊ីនត្រជាក់” ដែលទាក់ទាញការចាប់អារម្មណ៍នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



