Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ​ធុន​ធំ​ពីរ​គ្រឿង បុក​គ្នា​យ៉ាង​ទំហឹង បណ្ដាលឲ្យ​ក្រឡាប់ រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង រងរបួស​ធ្ងន់​ស្រាល​៣​នាក់ ។​
​នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​គួរ​ស្រូវ ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ ចំណែក​ភាគី​រថយន្ត​ហុីយ៉ាន់ដាយ​ចំណុះ ៥​តោ បាន​រងរបួស​ស្រាល បាន​រត់គេចខ្លួន ពី​កន្លែងកើតហេតុ​។ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហុីយ៉ាន់ដាយ ចំណុះ​៣​តោន ដឹក ដោយ​ពង​ទា ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-8449 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហុីយ៉ាន់ដាយ ចំណុះ​៥​តោន ដឹក​ផ្លែឈើ បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា រេ​ចង្កូត​ចូល​ផ្លូវ​រថយន្ត​ម្ខាង​ទៀត បណ្តាល​ឲ្យ​បុក​គ្នា​ចំ​ពីមុខ​គ្នា​យ៉ាង​ពេញ ទំហឹង​ក្រឡាប់​ទៅ​គៀប​ជាមួយ​ដើមឈើ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×