Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនចិនចំនួន ៥១សហគ្រាស នៅទូទាំងប្រទេស ស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ បច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍ និងបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្មឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។

ជាមួយនិងសក្តានុពលដែលខេត្តព្រះសីហនុមាននេះ សមាគមចិន បានដឹកនាំសហគ្រិន ៥១ សហគ្រាសទូទាំងប្រទេសចិន មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តមួយនេះ។

ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូសមាគមហឺហឺហ៊ួយនៃប្រទេសចិន និងបានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិ សក្កដានុពលជាច្រើន រួមមានវិស័យសេដ្ឋកិច្ច  វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា តាមរយៈការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសំរាកលំហែកំសាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាននិងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈប្រើប្រាស់ និងឱកាសការងារ។

លោក អ៊ីន លីវពីង ប្រធានសមាគមហឺហឺហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ខេត្តព្រះសីហនុ គឺមានការអភិវឌ្ឍរីកចម្រើននិងជាកន្លែងដែលអ្នកវិនិយោគចិនមានការចាប់អារម្មណ៍និងចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះក៏មានអ្នកវិនិយោគក្នុងសមាគមរបស់លោកមួយចំនួន បានចូលមកវិនិយោគរួចមកហើយនាពេលកន្លងមក។

លោកសង្ឃឹមថា រដ្ឋបាលខេត្តជួយជ្រោមជ្រែងលើកទឹកចិត្តដល់សហគ្រិនរបស់លោកបន្ថែមទៀត ដែលមានជំនឿលើរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដូចនេះ សហគមនិងចូលរួមភិវឌ្ឍន៍ជាមួយរដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍ ធ្វើឲ្យខេត្តក្លាយទៅជាទីក្រុងទំនើបឆ្លាត ដូចចក្ខុវិស័យរបស់រដ្ឋបាលខេត្ត៕

×