Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាំងកាំង​គ្រប់គ្នា! គ្រួសារ​កូនកំលោះ សឹងតែ​ធ្វើ​រឿង​មួយ​នេះ ទៅលើ​អ្នក​ក​ដរ​ដ៏​លេច​ធ្លោ ព្រោះ​ច្រឡំ​ថា​ជា​កូនក្រមុំ ដោយសារតែ…

ពិតមែនហើយ ពេលធ្វើជាអ្នកកំដរកូនក្រមុំ សម្រាប់ពិធីមង្គលការ នារីៗតែងតែជ្រើសរើសសំលៀកបំពាក់បែបសុភាពៗ និងមិនលេចធ្លោពេក ពោលគឺមិនឲ្យស្រស់ឆើតឆាយ “លប់” ទៅលើកូនក្រមុំឡើយ។

តែដោយឡែក នារីជាអ្នកកំដរម្នាក់ ដែលទទួលការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងពិធីមង្គលការមួយ ដែលធ្វើឡើងនៅក្នុងទីក្រុង Jiangmen ក្នុងខេត្ត Guangdong ប្រទេសចិន កាលពីពេលថ្មីៗនេះ បានទទួលរងមតិវែកញែកជាច្រើន ចំពោះឈុត «កូនក្រមុំ» របស់នាង ដែលធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅពេលដែលក្បួនរថយន្តកូនក្រមុំ បានមកមកដល់កន្លែងរៀបមង្គលការ ហើយគ្រួសារខាងកូនកំលោះ បានមកទទួលកូនក្រមុំ ស្រាប់តែនារីម្នាក់ស្លៀករ៉ូបពណ៌ក្រហម និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត បានចេញពីឡាន។ ពេល​នោះ គ្រប់​គ្នា​គិត​ថានាង​ជា​កូនក្រមុំ ទើប​ប្រញាប់​ទៅ​មើល។ បុរស​ម្នាក់​ថែមទាំង​យក​ឆ័ត្រ​មក​បាំង​ឲ្យនាងទៀតផង ដើម្បី​ឱ្យ​នាង​ចូល​រោងការ​ ព្រោះ​គិតថា​ជា​កូនក្រមុំ។

ប៉ុន្តែ បន្ទាប់ពីបានចូលទៅមើលជិត គ្រួសារកូនកំលោះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងថា នារីនោះគឺគ្រាន់តែជាអ្នកកំដរ ព្រោះនាងមិនបានកាន់ផ្ការៀបការ ខណៈកូនក្រមុំពិតកំពុងតែអង្គុយនៅក្នុងរថយន្ត រង់ចាំកូនកំលោះបើកទ្វា។ សាច់ញាតិ និងមិត្តភក្តិរបស់កូនក្រមុំ និងកូនកំលោះ ក៏ខ្មាសអៀនយ៉ាងខ្លាំង ចំពោះការយល់ច្រឡំរបស់មនុស្សជុំវិញ។

ទោះជាយ៉ាង​ណា គ្រប់​គ្នា​សរសើរ​ពី​សម្រស់​អ្នកកំដរ​ថា​មាន​ទម្រង់​មុខ​ស្រស់​ស្អាត ​គួរ​ឱ្យ​ចង់​គយគន់ មិន​អន់​ជាងតារានោះ​ទេ។ ជាងនេះទៅទៀត នាងក៏បានស្លៀករ៉ូបពណ៌ក្រហមដ៏ទាក់ទាញ ធ្វើឲ្យសម្រស់របស់នាងកាន់តែឡូយឆាយ។ ជាមួយ​នឹង​សម្រស់​ដ៏​អស្ចារ្យ​នេះ អាចនឹង​ធ្វើ​ឱ្យ​កូនក្រមុំ​ស្ទើរ​ស្រក់​ទឹក​ភ្នែក។

តែទន្ទឹមនឹងនេះ ការ​ស្លៀក​ពាក់​របស់​អ្នកកំដរ​រូប​នេះ​ ក៏​បាន​បង្ក​ជា​រឿង​ចម្រូង​ចម្រាស​​ខ្លាំងផងដែរ។ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជានាងស្លៀករ៉ូបពណ៌ក្រហម – ពណ៌ដែលដើមឡើយសម្រាប់កូនក្រមុំនៅថ្ងៃអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ជាធម្មតា អ្នកកំដរកូនក្រមុំតែងស្លៀកពាក់ពណ៌ផ្កាឈូក ពណ៌ខៀវ ឬពណ៌ស ដើម្បីងាយស្រួលសម្គាល់ពីកូនក្រមុំ និងបញ្ជាក់ពីភាពលេចធ្លោរបស់កូនក្រមុំ។ ដូច្នេះហើយ រ៉ូបពណ៌ក្រហមរបស់នារីអ្នកកំដរខាងលើ ធ្វើឲ្យមហាជនជាច្រើនគិតថា នាងស្លៀកពាក់ដោយចេតនា ដើម្បី “ទាក់ទាញការចាប់អារម្មណ៍”។

ទោះជាយ៉ាងណា បន្ទាប់មក នារីអ្នកកំដរបាននិយាយពន្យល់ថា នាងជាបងស្រីបង្កើតរបស់កូនក្រមុំ។ រ៉ូប​នេះ​ត្រូវ​បាន​ប្អូន​ស្រី​ខ្លួន​ ទិញ​សម្រាប់​ស្លៀក​ក្នុង​ពិធី​មង្គលការរបស់នាង។ ជាងនេះទៅទៀត សម្លៀកបំពាក់អ្នកកំដរពណ៌ក្រហម ដិតជាងសម្លៀកបំពាក់កូនក្រមុំ ដូច្នេះហើយវាមិនលើសលប់ទេ។

នាងក៏បានបញ្ជាក់បន្ថែមថា «យើងទាំងអស់គ្នា មកពីគ្រួសារតែមួយ វាមិនអាចទៅរួចទេ ក្នុងចេតនាដើម្បីលួចបន្លំភ្នែក ដែលធ្វើឱ្យកើតមានរឿងបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×