ជឿថា រាល់ពេលទៅអាហារប៊ូហ្វេ មនុស្សជាច្រើនប្រាកដណាស់ប្រញាប់ប្រញាល់សំដៅរកចាន និងជ្រើសរើសមុខអាហារដែលចូលចិត្ត ជាពិសេសបង្គា និងមឹក។ ទោះជាយ៉ាងណា ការផ្តោតទៅលើមុខអាហារខ្លាំងពេក អ្នកអាចភ្លេចភ្លាំងនឹកគិតដល់ធ្វើរឿងណាមួយក៏ថាបានដែរ។
ជាក់ស្តែង ថ្មីៗនេះ ស្រ្តីស្អាតម្នាក់ បានបង្ហោះវីដេអូនៅលើ TikTok បង្ហាញពីភាពអៀនខ្មាសរបស់ខ្លួនឯង និងមិត្តភក្តិ បន្ទាប់ពីទៅអង្គុយញ៉ាំសាច់ជ្រូកអាំង ដែលធ្វើឲ្យពួកគេមិនអាចទប់សំណើចបាន។ នាងបានរៀបរាប់ថា «ទៅអង្គុយញ៉ាំសាច់ជ្រូកអាំងជាមួយមិត្តភក្តិ ដោយបានដាក់បន្លែ បន្ថែមស៊ុប និងបានត្រៀមចាន ចង្កឹះ គ្រឿងគ្រៅរួចរាល់ ដើម្បីញ៉ាំ។ ប៉ុន្តែ ខ្ញុំពិតជាឆ្ងល់យ៉ាងខ្លាំង ព្រោះរង់ចាំអស់មួយសន្ទុះធំហើយ ហេតុអ្វីបានជាសាច់ជ្រូកមិនឆ្អិនសោះអ៊ីចឹង?។
ស្រីស្អាតរូបនោះបានបន្តថា «ដោយសារអន្ទះសារចង់ដឹង រួចក៏បើកមើលក្រោមខ្ទះ ពុទ្ធោអើយ ប្រហោងធ្លូគ្មានអ្វីសោះ ព្រោះបុគ្គលិកមិនទាន់ដំឡើងចង្ក្រានផងហ្នឹង។ ការងារនេះពិតជាទាំងកំប្លែង និងគួរឲ្យអាម៉ាសតែម្តង»។
ក្រោយពីបានឃើញបែបនេះ ហួសចិត្តខ្លាំងពេក អ្នកលេងអ៊ីនធឺណិត បានចូលទៅសើចចំអកដាក់ថា«ស្រេកឃ្លាន ល្ងង់ដល់ថ្នាក់ហ្នឹង, ចង្ក្រានប៊្លូធូស ទោះអង្គុយរង់ចាំរហូតដល់ភ្លឺ ក៏គ្មានអ៊ីស៊ីដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


@smxntrx นั่งอยู่ตั้งนาน🤣 ที่แท้ลืมว่าพี่เขายังไม่เอาเตามา55555 #ดันฟีด #ขายขำ ##กินหมูกระทะ ##ซ้อฝันร้องเพลง ♬ เสียงต้นฉบับ – เดลล่าแบรนด์ซ้อฝัน @360nypln – แม่ค้า ชื่อ น้ำหวาน ค๊า