Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ជះ​លុយ 20$ ទៅ​សាក់​ចិញ្ចើម​នៅកន្លែង​ពួកម៉ាក ច្រឡំ​ដេក​មួយភ្លែ​ត ងើបឡើង សឹងតែ​ស្លុត​មុខ​ខ្លួន​ឯង…

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ នៅលើបណ្តាញសង្គម ពិតជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលបានទៅសាក់ចិញ្ចើម ប៉ះចំជាងគ្មានជំនាញ គ្រាន់តែដេកបិទភ្នែកតែមួយភ្លែតសោះ ស្រាប់តែបើកភ្នែកមកវិញ ឃើញលទ្ធផលហើយ គាំងនិយាយមិនចេញនោះទេ។

រឿងដ៏ហួសចិត្តនេះ ត្រូវបានបង្ហោះដោយផេកហ្វេសប៊ុកជាងជំនាញសាក់ឈ្មោះថា 6 Dimensional Eyebrow Tattoo Phetchabun បានបង្ហាញរូបភាពស្រ្តីអតិថជនម្នាក់ នៅស្រុក Muang ខេត្ត Phetchabun មកទទួលសេវាកម្ម «លុប» សាក់ចិញ្ចើម។

ការងារចាក់សាក់ដ៏អស់ទាស់នេះ បានធ្វើឲ្យជាងលុបចាក់ Ajarn Pangpond ឃើញហើយពិតជាស្រឡាំងកាំង និងតក់ស្លុតជាខ្លាំង ព្រោះថា ចិញ្ចើមរបស់ស្រ្តីនោះ គឺធំពេក (២០ វិមាត្រ) មើលទៅដូចចិញ្ចើមរបស់ Shin-chan អ៊ីចឹង។ ខណៈស្រ្តីជាអតិថិជនបាននិយាយថា «ចេញ​ពី​ផ្ទះ ខ្ញុំ​ត្រូវ​ពាក់​វ៉ែនតា ហើយពេល​មាននរណា​ម្នាក់ ​និយាយ​ពី​ចិញ្ចើម ខ្ញុំ​ត្រូវ​ប្រញាប់​ប្រាប់​គាត់​ឲ្យ​ឈប់ កុំ​និយាយដល់រឿងនេះ»។

ជុំវិញរឿងនេះផងដែរ ប៉ុស្តិ៍លេខ៣ ក៏បានលាតត្រដាងឲ្យដឹងថា តាមពិតទៅ នៅថ្ងៃចាក់សាក់នោះ មីង ឃុន បានទៅផឹកស៊ីជាមួយប្តីប្រពន្ធជាងចាក់ ដែលជាមិត្តភក្តិនឹងគ្នា បន្ទាប់ពីផឹកស៊ីរួច មីង ឃុន ក៏បានស្នើឲ្យមិត្តភក្តិជួយសាក់ចិញ្ចើម ដោយឲ្យថ្លៃសេវា ៧០០ បាត (ស្មើ ២០ ដុល្លារ)។ ប៉ុន្តែ ដោយសារស្រវឹង ដេកមួយស្របក់ ភ្ញាក់ឡើង គាត់សឹងតែតក់ស្លុតនឹងមុខខ្លួនឯងតែម្តង។

ដោយសារតែដេកមិនលក់ ព្រោះតែចិញ្ចើមបែបនេះ ស្រ្តីរូបនោះ ក៏បានទៅកាន់ហាងសាក់ថ្មី ដើម្បីឲ្យជាងជំនាញ​ខាងលើ ជួយ​កែកុន​ ដែលមើលទៅត្រូវឆ្លងកាត់ច្រើនដំណាក់កាល និងសង្ឃឹមថា គាត់នឹងទទួលបានចិញ្ចើមស្រស់ស្អាតជាងមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×