Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណា សាឌី ចេញមុខប្រតិកម្មទៅលើបេក្ខភាពបវរកញ្ញាថៃមួយរូប ដែលបង្ហាញសកម្មភាពមើលងាយដល់កម្ពុជា

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ណា សាឌី បានចេញមុខប្រឆាំងតបទៅកាន់បេក្ខភាពបវរកញ្ញាថៃមួយរូប បន្ទាប់ពីធ្វើការសកម្មភាពបង្ហាញភាពមិនសមរម្យហាក់មើលងាយដល់ជនជាតិខ្មែរ ដែលមិនអាចទទួលយកបាន។

ការចេញមុខប្រតិកម្ម និងការសប្បាយចិត្តពីតារារូបនេះបានបានធ្វើឡើង បន្ទាប់ពីបេក្ខភាពបវរកញ្ញា Miss Grand ភូកេត ដែលមានឈ្មោះថា Tia Li Taveepaichpan បានបង្ហោះរូបភាពកាត់តរូបទន្សោងដែលមានដាក់ទង់ជាតិកម្ពុជា ដែលមិនសមរម្យបង្ហាញពីការមើលងាយដល់ប្រជាជនខ្មែរ។
ផេកហ្វេសប៊ុកដែលមានឈ្មោះ បុរាណណាចារ្យយករូបភាពដែលបានបង្ហោះពីបវរកញ្ញាថៃខាងលើអមដោយខ្លឹមសារថា តាមរយៈការបង្ហោះ story ក្តៅៗ ថ្មីៗ នេះ កញ្ញាTia Li Taveepanichpan បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សោង។

គួរបញ្ជាក់ផងដែរថា សត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។ជាទូទៅក្នុង កម្មវិធីក្រែនប្រទេសថៃ គេតែងបង្កើត Drama ដើម្បីអោយខ្លួនទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជន។តែបន្ទាប់ពីបង្ហោះបានជិត៣០នាទី កញ្ញាបានលុបទៅវិញព្រមទាំងបានមកស្រាយជាវីដេអូ និង បង្ហោះសារជាថ្មីជាមួយរូបថ្មីថា គាត់បង្ហោះក្នុងន័យល្អទេតែគាត់ច្រលំដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ធ្វើឱ្យមហាជនយល់ច្រឡំ គាត់បានសុំការអធ្យាស្រ័យ ពីបងប្អូនទាំងអស់គ្នា។

យ៉ាងណាបើតាមផេក បុរាណណាចារ្យ ប្រសិនបើកញ្ញាចង់បង្ហាញភាពស្អាតស្អំរបស់ខ្លួន ថាខ្លួនមិនបានធ្វើ poster នេះ កញ្ញានិងក្រុមការងារ Miss Grand Phuket ត្រូវតែស្វែងរកអ្នកធ្វើ poster នេះមកសុំទោសប្រជាពលរដ្ឋខ្មែរ នោះទើបជាការ បញ្ជាក់ពីភាពស្អាតស្អំយ៉ាងពិតប្រាកដ ជាជាងការសុំទោសតែមាត់។

ពាក់ព័ន្ធបញ្ហានេះក្នុងនាមជាអ្នកសិល្បៈខ្មែរមួយរូប ណា សាឌី បានបញ្ចេញប្រតិកម្មតាមរយៈសំណេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុកខ្លួនថា ក្នុងនាមនាងខ្ញុំជាកូនខ្មែរកាត់ថៃមួយរូប ខ្ញុំមិនគាំទ្រទង្វើបែបនេះដាច់ខាត។
នាងបញ្ជាក់ថា សេចក្តីថ្លៃថ្នូរបស់ប្រទេសនីមួយៗ គឺខ្ពង់ខ្ពស់ណាស់ សូមកុំយករឿងនេះមកលេងសើច។
សូមកុំប្រើពាក្យថាអ្នកច្រឡំផុសរូបនេះ រឺមានអ្នកណាផុសជំនួសអ្នកគ្រប់យ៉ាងគឺអ្នកជាអ្នកគ្រប់គ្រងតែម្នាក់គត់។ ចឹងសូមអ្នកសុំទោសប្រជាជនកម្ពុជាឲ្យបានល្អ នឹងឆាប់បំផុត។ កុំយកប្រទេសខ្ញុំមកលេងសើច ទោះបីនាងខ្ញុំមានឈាម ២ ប្រទេសចូលគ្នាក៏ពិតមែន ប៉ុន្តែខ្ញុំសុំមិនទទួលយកទង្វើអាក្រក់ណាមួយឡើយ។
នាងបន្ថែមថា ប្រជាជនកម្ពុជា នឹង ថៃ សុទ្ធសឹងតែជាមនុស្សល្អ មានវប្បធម៌ដ៏ផូរផង់ដូចគ្នា។ សូមកុំព្យាយាមធ្វើរឿងអ្វីដែលអាក្រក់ចំពោះប្រទេសទាំង២នេះឲ្យសោះ។

សូមអ្នកចេញមុខមកសុំទោសប្រទេសកម្ពុជាជាបន្ទាន់ ទោះជាយ៉ាងណាក្រោយឃើញមានការប្រតិកម្មពីអ្នកសិល្បៈ និងប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់បេក្ខភាពបវរកញ្ញា Miss Grand ភូកេត ដែលមានឈ្មោះ Tia Li Taveepaichpan ក៏បានចេញមុខសុំទោស ដោយនាងចាត់ទុកសកម្មភាពមួយនេះជាកំហុសដោយអចេតនា។
នាងលើកឡើងថា នាងពិតជាមិនមានចេតនាណាមួយមើលងាយលើសាសន៍ដ៏ទៃឡើយ ខណៈពេលនាងសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងអភ័យទោសមកលើរូបនាងចំពោះរឿងហេតុមួយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×