Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ១៣នាក់ ជាប់គុកក្នុងម្នាក់ៗ ៥ ឆ្នាំដដែល ជាប់ពាក់ព័ន្ធនឹងការ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ស្របច្បាប់

spot_img

ភ្នំពេញ: តុលាការកំពូលដែលជាតុលាការជាន់ខ្ពស់បំផុត កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ ចំនួន១៣នាក់ ដែលជាអតីតមន្រ្តី និងសកម្មជនរបស់ អតីតគណបក្សសង្គ្រោះជាតិ (CNRP) ជាប់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារកំណត់ម្នាក់ៗ ៣ ឆ្នាំ ៦ ខែ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពរឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ មករា និងកុម្ភៈ ឆ្នាំ ២០១៨ ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា: ទណ្ឌិតទាំង ១៣នាក់ខាងលើមាន ឈ្មោះ ៖ ១- ឈ្មោះ ធុន ប៊ុនឆាត ហៅ មិត អាយុ ៣៣ ឆ្នាំ ។ ២- ឈ្មោះ ឃុត ច្រិក ភេទប្រុស អាយុ ៤៨ ឆ្នាំ ។៣- ឈ្មោះ ងិន យាង ភេទប្រុស កើតឆ្នាំ ១៩៨៨ ។ ៤- ឈ្មោះ ឡុង ផារី ភេទប្រុស កើតឆ្នាំ ១៩៦២ ។ ៥- ឈ្មោះ កែវ ថៃ ភេទប្រុស កើតឆ្នាំ ១៩៧០ ។ ៦- ឈ្មោះ ថៃ សុគន្ធា ភេទប្រុស កើតឆ្នាំ ១៩៦១ ។ ៧- ឈ្មោះ ជុំ ចាន់ ភេទប្រុស កើតឆ្នាំ ១៩៦៨ ។ ៨- ឈ្មោះ ញ៉ែម វាន ភេទប្រុស អាយុ ៥៨ ឆ្នាំ ។៩ ឈ្មោះ ស៊ុន ធន់ ភេទប្រុស កើតឆ្នាំ ១៩៧០ ។១០- ឈ្មោះ ឃឹម ភាណា ភេទប្រុស កើតឆ្នាំ ១៩៦៨ ។ ១១- ឈ្មោះ សុខ ចាន់ថា ភេទប្រុស កើតឆ្នាំ ១៩៦៥ ។ ១២- ឈ្មោះ ពៀត ម៉ាប់ ភេទប្រុស កើតឆ្នាំ ១៩៧៦ ។ និង ១៣- ឈ្មោះ យឹម សារ៉េត ភេទប្រុស អាយុ ៥២ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ពួកគេទាំង១៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២២ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ៥ ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារកំណត់ម្នាក់ៗ ត្រឹមតែ ៣ ឆ្នាំ ៦ ខែ ប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទ : ” រួមគំនិតក្បត់ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពរឹកវេធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និង បទញុះញង់កុំឲ្យ យោធិនស្តាប់បង្គាប់ ” តាមមាត្រា ៤៥៣ និង មាត្រា ៤៩៤ និង ៤៩៥ និង មាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពួកគេប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកជាបានការដដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងខែឆ្នាំ២០២០ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×