Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ជំទង់​ចិញ្ចឹ​ម និង​ប្រឡែង​លេង​ជាមួយ​ពស់ថ្លាន់​ដ៏​ធំ​យ៉ាង​ស្និទ្ធ​ស្នាល ខណៈ​មនុស្សជា​ច្រើន​បារម្ភ​ថា ថ្ងៃនេះ​ជា​មិត្ត តែ​មិនដឹង​ថ្ងៃណាមួយ​ជា​អ្វី!

​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក បង្ហាញ​ពស់ថ្លាន់​​ដ៏​ធំគួរឱ្យ​ខ្លាច​មួយ​ក្បាល វារឡើងលើ​ភ្លៅ​ក្មេងស្រីជំទង់ម្នាក់ ខណៈ​នាង​កំពុង​លេង​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ ដោយបង្ហាញថា នាងស៊ាំនឹង “សត្វចិញ្ចឹម” នេះខ្លាំងណាស់ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត ភ្ញាក់ផ្អើលជាខ្លាំង។

ក្មេងស្រីនេះ ត្រូវបានគេដឹងថា នាងជាជនជាតិឥណ្ឌូនេស៊ី ឈ្មោះ Jalwa Ismah Kamal អាយុ ១៧ ឆ្នាំ រស់នៅក្នុង Central Java ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាង​ធ្លាប់​​ល្បី​​​នៅ​លើ​ពិភព​អ៊ីនធឺណិត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាងរក្សាទុកពស់ថ្លាន់យក្សចំនួន៦ក្បាល ជាសត្វចិញ្ចឹម និងបង្ហាញថាពួកវាស្និទ្ធស្នាលជាមួយនាងយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ ពស់ថ្លាន់យក្សដែលចិញ្ចឹមដោយ Kamal វាមានទំហំធំជាងច្រើនឆ្នាំមកនេះ ប៉ុន្តែវាហាក់ដូចជាមិនបំភ័យនាងទាល់តែសោះ។ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ស្រលាញ់​ និង​ចង​សម្ព័ន្ធភាពជាមួយវា ក្លាយ​ជា​មិត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃដ៏មិននឹកស្មាន។ ជាក់ស្តែង នាង​តែង​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​ពួក​វា និង​ចែក​រំលែក​សកម្មភាពជាមួយពួកវា​លើ Instagram។

តែបើទោះជាពស់ថ្លាន់របស់ក្មេងស្រីនេះ ហាក់បីដូចជាស្លូតបូត និងបង្កគ្រោះថ្នាក់យ៉ាងក៏ដោយ ប៉ុន្តែអ្នកដែលបានឃើញវាមានការបារម្ភ ចំពោះសុវត្ថិភាពរបស់វាយ៉ាងខ្លាំង។ ព្រោះថា មិន​ត្រឹម​តែ​ខ្លួន​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ផង​ដែរ។

មតិ​​អ្នក​ប្រើ​ប្រាស់​សង្គម​ម្នាក់ ​បាន​និយាយ​ថា «ថ្ងៃ​ណា​មួយ​ក្មេងស្រីនេះ ឬ​អ្នក​ណា​ម្នាក់ ​អាច​ស្លាប់​ក្នុង​ពោះរបស់​ពស់ថ្លាន់នេះ»។ ម្នាក់​ទៀត​និយាយ​ថា «ពស់​ជា​អ្នក​ប្រមាញ់​តាម​សភាវគតិ ហេតុនេះ មិន​គួរ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×