Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ស្នើមេប៉ូលីសរាជធានី-ខេត្ត តាមដានមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ ដែលកំពុងរស់នៅទឹកដីកម្ពុជា

spot_img

ភ្នំពេញ ៖ នគរបាលប្រទេសនូវែលសេឡង់ បានផ្ដល់ដំណឹងជូន នគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ។ នេះបើយោងតាមលិខិតលេខ ១១៤ របក/២៣ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមម៉ូតូធំ។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ស្នើទៅកាន់មេប៉ូលីសរាជធានី-ខេត្ត ត្រូវរាយការណ៍ព័ត៌មានជូនថ្នាក់លើបើឃើញមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ កំពុងរស់នៅលើទឹកដីនៃខេត្តសាម៉ីរបស់ខ្លួន ។ សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ដូចខាងក្រោម៖

១. ឈ្មោះ Elias Richard Robert GAITAL ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។
២. ឈ្មោះ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន លេខ RA166496 ។

៣. ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។

៤. ឈ្មោះ Gordon Taiyeng HuAVAA ភេទប្រុស សញ្ចាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ ( RA4341 12។

៥. ឈ្មោះ Keleml Ses PALLI NIUE SIATIU ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។

សូមបញ្ជាក់ថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលកំពុងតែរស់នៅប្រទេសកម្ពុជា ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើនផ្សេងទៀតផងដែរ៕រក្សាសិទ្ធដោយ ៖ សួងសាម

spot_img
×