Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! បើកបរ​បណ្តើរ ឆ្លៀត​ភ្នែក​ឈ្ងូ​ក​មើល​ទូរស័ព្ទ​បណ្តើរ ឃើញ​ហើយ​ស្រៀវ​ជំនួស​អ្នក​ជិះ

ពិតជារឿងដ៏ហួសចិត្តខ្លាំងណាស់ នៅពេលដែលបានឃើញវីដេអូមួយ ដែលត្រូវបានអ្នកដំណើរម្នាក់ថតបាន ពីខណៈពេលដែលអ្នកបើកបរឡានក្រុងម្នាក់ បើកបរបណ្តើរ និងឆ្លៀតភ្នែកមើលទូរស័ព្ទបណ្តើរ ដោយមិនខ្វល់អាចនឹងមានគ្រោះថ្នាក់កើតឡើងសោះឡើយ។

យ៉ាងណាមិញ ជាមួយនឹងទង្វើដ៏ហាក់គ្មានការទទួលខុសត្រូវនេះ តាមរយៈគណនីធ្វីតធឺ irwanfamiid បានបង្ហោះវីដេអូ ដោយភ្ជាប់ Caption ថា៖ «សូមសមត្ថកិច្ចចាត់វិធានការទៅលើអ្នកបើកបររូបនេះ ជាពិសេសក្រុមហ៊ុនឡានក្រុង KPB ដែលមានស្លាកលេខ ALM9815។ ឡានក្រុងនេះកំពុងធ្វើដំណើរពី Penang ទៅ Ipoh»។

អ្នកនិយមលេងអ៊ីនធឺណេតដែលបញ្ចេញមតិនៅលើធ្វីតធឺ គឺមិនគ្រាន់តែរិះគន់ទៅលើទង្វើរបស់អ្នកបើកបរឡានក្រុងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការត្អូញត្អែររបស់ពួកគេ ទៅលើប្រតិបត្តិករផ្សេងទៀត ដែលមិនសូវចាប់អារម្មណ៍ជាមួយនឹងសេវាកម្មដែលពួកគេផ្តល់ជូន។

ក្នុងនោះ អ្នកលេង​មួយចំនួនបាន​ត្អូញត្អែរ​ថា៖ «សូម​ចាត់​វិធាន​ការ​ចំពោះ​អ្នក​បើក​បរ​រថយន្ត​ក្រុង​នេះ ព្រោះ​ស្ទើរ​តែ​បុក​ឡាន​ខ្ញុំ។ ពេល​ខ្ញុំ​ប្រាប់​​ គាត់​និយាយ​មក​ខ្ញុំ​ថា មិន​មាន​គ្រោះថ្នាក់​អី​ទេ, រថយន្តក្រុងមានបង្អួចប្រេះ ប៉ុន្តែនៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការ ពិតជាមិនយល់សោះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×