ទោះបីជាក្មេងប្រុសម្នាក់នេះស្រែកយំហើយចង់ចេញមកក្រៅអីក៏ដោយ តែស្ត្រីជាម្តាយនៅតែបន្តអង្គុយសង្គត់ពីលើកៅអី ហើយវក់នឹងល្បែងយ៉ាងរំភើយ ។
តាម Daily Mail ស្ត្រីជាម្តាយម្នាក់នៅប្រទេសចិនថ្មីៗនេះ បានត្រូវសហគមន៍ជេរប្រទេចយ៉ាងខ្លាំងក្លាចំពោះទង្វើអមនុស្សធម៌ចាប់កូនញាត់ក្រោមកៅអី រួចអង្គុយសង្កត់ពីលើ ដើម្បីបានទំនេរដៃលេងល្បែង ។
ជាក់ស្តែងឃ្លីបនេះ បានបង្ហាញឲ្យឃើញនារីវ័យក្មេងម្នាក់ កំពុងឈ្លក់វង្វេងនឹងការលេងល្បែងជាមួយមិត្តភក្តិដោយអង្គុយលើកៅអីជ័រ រួចយកកូនប្រុសអាយុប្រមាណ ១ឆ្នាំ ញាត់ទុកនៅក្រោមកៅអី ដើម្បីដៃឲ្យបានទំនេរ ។
ឃ្លីបនេះ ត្រូវបានថតនៅសាលារៀនមួយនាទីក្រុង Hengyang City ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី ៣ ខែកក្កដា ។ ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃដដែលនោះ ប៉ូលិសប្រចាំតំបន់នេះ បានឡោមព័ទ្ធ និងចាប់មនុស្សញៀនល្បែងទាំង ១២នាក់ ក្នុងនោះក៏មានស្ត្រីជាម្តាយដែលអសីលធម៌ខាងលើផងដែរ ៕ សូយន