ខណៈពេលឃើញម្តាយបង្កើតស្ទុះចូលមកចាប់បោចសក់ស្រីជាសហាយស្មន់ បុរសរូបនោះបានយកដៃគៀស និងច្រានម្តាយរបស់ខ្លួនចេញ ធ្វើឲ្យអ្នកជិតនោះផ្ទុះកំហឹងស្រែកជេរប្រទេចយ៉ាងខ្លាំង ។
តាមរូបភាពនៅក្នុងឃ្លីប យុវជន (ដោះអាវ) បាននាំសហាយរបស់ខ្លួនចូលផ្ទះ ហើយត្រូវម្តាយនឹងប្រពន្ធចាប់ភស្តុតាងបាន ក៏អូសទាញអ្នកទាំងពីឲ្យចេញមកដល់មាត់ទ្វារផ្ទះ នាងជាសហាយបានត្រូវសម្រាតខោអស់ នៅសល់តែអាវមួយជាប់ខ្លួន ហើយត្រូវបាននារីជាម្តាយ និងភរិយារបស់យុវជននោះ វាយដំបណ្តើរ ស្រែកជេរបណ្តើរ ។
ម្តាយរបស់យុវជននោះបានបរិហារប្រាប់អ្នកជិតខាងថា ៖ វាប្លន់ប្តី ប្លន់កូនរបស់ខ្ញុំ ខ្ញុំបានប្រាប់វាច្រើនដងហើយថាកុំធ្វើអីចឹង ប៉ុន្តែវានៅតែព្រហើនហ៊ានមកដល់ទីនេះទៀត ។ នារីជាភរិយាស្រែកបន្ត ៖ បងឯងភ្លឺភ្នែកហើយឬនៅ? រួចយកដៃចង្អុលចំមុខស្ត្រីជាសហាយរបស់ប្តីជេរថា ៖ អញស្មានតែឯងជាមនុស្សគ្រាន់បើ ដឹងអីដើរប្លន់ប្តីរបស់អ្នកផ្សេងសោះ! ។
ស្ត្រីជាម្តាយ និងភរិយា ចោមរោមវាយស្រីដណ្តើមប្តីគេ ហេតុការណ៍កាន់តែក្តៅគគុក ខណៈពេលដែលយុវជនរូបនោះ បានហ៊ានយកដៃគៀស និងច្រានម្តាយរបស់ខ្លួនចេញ អ្នកជិតខាងម្នាក់ទ្រាំមិនបានក៏ចង្អុលមុខបុរសនោះ ក៏និយាយថា លោកឯងធ្វើបែបនេះដឹងថាខុសទេ? ។
ក្រោយពេលឃ្លីបខាងលើត្រូវបានបង្ហោះផ្សាយលើបណ្តាញសង្គម មានមតិជាច្រើនផ្ទុយគ្នា ខ្លះថារឿងបែបនេះទុកឲ្យច្បាប់ជាអ្នកដោះស្រាយ ៕ ចន្ទ្រា
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?