Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​ម៉េច​ចឹ​ង! កីឡាករ ប៊ូ ខាវ ពាក់អាវ​មួយ​ថៃ (Muay Thai) តែ​បែរជា​សាក់​យ័ន្ត​ខ្មែរ ខណៈ​អក្សរ​បាលី​យ៉ាង​ច្បា​ស់​ៗ…

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពកីឡាករ ប៊ូ ខាវ ពាក់អាវយ័ន្តខ្មែរយ៉ាងច្បាស់ៗ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ប៉ុន្តែ ត្រូវបានលុបចោលវិញ បន្ទាប់ពីបានឃើញប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលខមិនសើចចំអក។

នេះបើតាមទំព័រហ្វេសប៊ុក ASEAN Society & Culture នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នេះ បានបង្ហោះរូបភាព និងបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «អាវ Muay Thai ដែលពាក់ដោយកីឡាករ ប៊ូ ខាវ គឺជាយ័ន្តខ្មែរ ឬអក្សរខ្មែរ! ព្រះរាមប្លែងសរ (Preah Rama Plaeng Sor ក្នុងកាយវិការបាញ់ធ្នូ) គឺហ៊ុំព័ទ្ធដោយយ័ន្តខ្មែរដ៏ល្បីល្បាញ់ផ្សេងទៀត នៅប្រទេសថៃ»។

ក្រោយពីបានឃើញយ៉ាងច្បាស់ៗបែបនេះ អ្នកលេងបណ្តាញសង្គមជាប្រជាជនខ្មែរ បាននាំគ្នាលើកឡើងបែបចំអកថា៖ «សូមអរគុណ​សម្រាប់​ការស្រលាញ់​អក្សរ​បាលី​ខ្មែរ kun Khmer, អរគុណ ប៊ូខាវ និងប្រជាជនថៃផ្សេងទៀត ដែលបានគាំទ្រ និងអភិរក្ស សាក់យ័ន្ត័ខ្មែរ»។

រីឯអ្នកខ្លះទៀត ក៏បានចំអកឲ្យកប់ៗថា «ប្រជាជនថៃនិយាយថា នេះគឺជាសាក់ថៃ ប៉ុន្តែ ពួកគេមិនអាចអានអក្សរសាក់បាន, ម៉េចមិនសាក់យ័ន្តអក្សរថៃទៅ គ្រាន់តែពាក្យថ្លែងស ក៏ខ្ចីពាក្យខ្មែរដែរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×