តាមសេចក្តីរាយការណ៍ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបរទេស បានឲ្យដឹងថា ប្រជាជនអេហ្ស៊ីប មិនចូលចិត្តបរិភោគងាវទេ។ ដូច្នេះហើយ គ្មានអ្នកណាទៅរើសយកវាមកធ្វើម្ហូបទេ ដែលជាហេតុធ្វើឱ្យងាវគរត្រៀបត្រាពាសពេញឆ្នេរសមុទ្របែបនេះ នៅពេលត្រូវបានបោកបក់មកលើឆ្នេរ ដែលលាត់សន្ធឹងប្រវែង ៧ គីឡូម៉ែត្រ តាមបណ្តោយសមុទ្រមេឌីទែរ៉ាណេ។
ជាក់ស្តែង នោក្នុងរូបភាពដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បានបង្ហាញបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Faisal Yousset ដែលជាគ្រូបង្រៀននៅសកលវិទ្យាល័យ Al-Azhar ក្នុងប្រទេសអេហ្ស៊ីប បានចំណាយពេលទំនេរ ទៅរើសងាវធំៗយកទៅទុកធ្វើម្ហូបញ៉ាំ និងបាននិយាយថា នៅកន្លែងនោះមិនសូវមានអ្នកពេញនិយមញ៉ាំងាវទេ។
លោក Faisal បង្ហោះរូបភាពទាំងនេះ និងរៀបរាប់ថា៖ «តើអ្នកដឹងទេ នៅប្រទេសថៃ គេនិយមញ៉ាំងាវណាស់ ដោយចាត់ទុកងាវជាមុខម្ហូបដ៏ពេញនិយមសម្រាប់មនុស្សជាច្រើន។ ជាការពិតណាស់ តម្លៃរបស់វាក៏មិនថោកនោះដែរ ទៅភោជនីយដ្ឋានគ្រឿងសមុទ្រ គឺថ្លៃណាស់។ ខ្ញុំធ្លាប់កម្ម៉ង់ ២០ ទៅ ៣០ គ្រាប់ ក្នុង១គ្រាប់ ឬសូម្បីតូចៗជាងនេះ គឺតម្លៃ ១៥០ ទៅ ២០០ បាត ឯណោះ»។
បុរសរូបនេះ បានបន្តទាំងសោកស្តាយយ៉ាងខ្លាំងថា «ឃើញងាវគរពេញឆ្នេរសមុទ្របែបនេះ បើបានយកទៅលក់នៅថៃ មិនដឹងរំភើបចិត្តយ៉ាងណានោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង