Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ល្អ​ថា​ល្អ! មហាជន​សរសើរ​ថា ពូ​ប៉ូលិស​ម្នាក់​ពិតជា​គំរូ ដែល​បង្ហាញ​កាយវិការ​យ៉ាង​ល្អ​បែ​បនេះ និង​សង្ឃឹមថា​មិន​សម្តែង​មុខ Camera ចុះ

វីដេអូរបស់ជនបរទេសម្នាក់ ដែលបានបង្ហោះនៅលើបណ្តាញសង្គម TikTok កាលពីពេលថ្មីៗនេះ បង្ហាញពីទិដ្ឋភាពប៉ូលិសម្នាក់ ហៅគាត់ដើម្បីត្រួតពិនិត្យម៉ូតូ ក្នុងកាយវិការដ៏គោរព បានធ្វើឲ្យមហាជនជាច្រើនកោតសើរយ៉ាងខ្លាំង ថាគាត់ពិតជាប៉ូលិសដ៏គំរូម្នាក់។

តាមរយៈវីដេអូ បានបង្ហាញពូប៉ូលិសម្នាក់ ដែលត្រូវបានដឹងថា ចុះអនុវត្តត្រួតពិនិត្យចរាចរណ៍ នៅជាប់របងក្រសួងកសិកម្ម បានចេញមកកណ្តាលដងផ្លូវ ដើម្បីហៅឃាត់ជនបរទេសម្នាក់ ដែលកំពុងជិះម៉ូតូចូលមក និងលើកដៃ ឱនគោរពយ៉ាងថ្លៃថ្នូរ។ ទោះជាយ៉ាងណា បន្ទាប់ពីត្រួតពិនិត្យជនបរទេសជាអ្នកទេសចរ ដែលជិះម៉ូតូមានស្លាកលេខថៃ ពុំរកឃើញកំហុស ប៉ូលិសរូបនោះក៏បានអនុញ្ញាតឲ្យបន្តដំណើរតាមសម្រួល។

លើសពីនេះ ប៉ូលិសរូបនេះដែលអាចនិយាយភាសាអង់គ្លេសបានគ្រាន់បើ ក៏បានប្រាប់ទៅកាន់ជនបរទេសនោះ កុំឲ្យជិះម៉ូតូលឿនៗពេក ព្រោះក្នុងទីក្រុងមិនមែនផ្លូវហាវ៉េនោះទេ។ ជាមួយគ្នានោះ ជនបរទេសនោះ ក៏បាននិយាយកំប្លែងថា Drive fast is good! ហើយភ្លាមៗនោះ ពូប៉ូលិសក៏បានតបទៅវិញថា No No! ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាលេងសើចប៉ុណ្ណោះ ព្រោះថា ចុងក្រោយ គាត់ក៏បាននិយាយថា គាត់បើកបរប្រយ័ត្នណាស់!។

ក្រោយពីបានឃើញរូបភាពនេះហើយ មហាជនអ្នកលេងបណ្តាញសង្គម បានសម្តែងការកោតសរសើរថា៖ «ឃើញល្អថាល្អ គាត់ជាគំរូល្អ, ប៉ូលិសមានចំណេះដឹង និងក្រមសិលធម៌បែបនេះ ទើបពលរដ្ឋគោរព, សំខាន់ត្រង់ចេះភាសាអង់គ្លេសទៀត កុំជិះលឿនពេកសឺ! មិនមែនហាយវ៉េទេ…»។

តែទន្ទឹមនឹងនេះ ក៏មានអ្នកនិយាយបែបឲ្យតម្លៃទៅលើកាមេរ៉ាថា៖ «កន្លែងហ្នឹងខ្ញុំអស់15ម៉ឺន, សំណាងហើយ ដែលគាត់មានកាមេរ៉ា បើពុំនោះទេ អាចអស់ 20$ យ៉ាងតិច, ជនជាតិគេមិនដឹងថា ប៉ូលិសខ្មែរខ្លាចកាម៉េរាទេ, កាម៉េរាលើក្បាលរឿងអី មិនធ្វើល្អ!, ប្រយ័ត្នបានតែជាមួយបរទេសណា ដល់ខ្មែរគ្នាឯងសម្លុតយកៗ!, មិនថានៅមុខកាមេរ៉ា រឺមិននៅមុខកាមេរ៉ាទេ ចង់ឃើញកាយវិការនេះនៅក្នុងសង្គមយើងជារៀងរហូត សុំបានទេបងៗប៉ូលីស,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@goldheinz Wonderful Police control in Phnom Penh ! And a salute for goodbye ! ##cambodia #heinzimglück #policeofficer #policecontrol #youtubegoldheinz #heinzimglück #tvstar #dmax #police ♬ Originalton – Goldheinz
×