អាវុធលឿនជាងកម្លាំងដែលចិនបានអភិវឌ្ឍន៍អាចសំពងព្រនង់នុយក្លេអ៊ែទៅកាន់គ្រប់គោលដៅណាៗលើពិភពលោក ក្នុងល្បឿនលឿនដល់ទៅ ១២.៣៥៩km ក្នុង១ម៉ោង។តាម Daily star កំពូលអាវុធជាលើកដំបូងរបស់ចិនត្រូវបានបង្ហាញឲ្យឃើញតាមរយៈភាពយន្តឯកសារមួយ។ ក្នុងខ្សែភាពយន្តនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានត្រៀមបំរុងរូងដ៏ធំមួយ ដើម្បីសាកពិសោធន៍មធ្យោបាយហោះហើរលឿនជាងសំឡេង ដែលអាមេរិកហៅថា DF-ZF ។

ប្រភេទអាវុធនេះត្រូវបានចិនសាកពិសោធន៍ប្រមាណ៧លើកហើយ ហើយសុទ្ធសឹងទទួលបានជោគជ័យ។
ល្បឿនអតិប្បរមារបស់វាឡើងដល់ ១២.៣៥៩km/h DF-ZF មានសមត្ថភាពរំលងផុតរាល់ប្រព័ន្ធដែលការពារទាំងអស់របស់លោកខាងលិច។
មធ្យោបាយមានល្បឿនលឿនជាងសំឡេងក្នុងខ្សែភាពយន្តឯកសារនេះ ត្រូវបានផលិតភ្ជាប់ជាមួយកាំជ្រួច ជំនួសឲ្យក្បាលគ្រាប់ធម្មតា ហើយមានសមត្ថភាពវាយលុកនុយក្លេអ៊ែរបាន។

នៅពេលត្រូវបានបាញ់បង្ហោះ ចូលតារាវិថី មធ្យោបាយហោះហើរលឿនជាងសំឡេងនេះ និងផ្តាច់ចេញរួចធ្វើសកម្មភាពឯករាជ្យដើរវាយលុករាល់គោលដៅលើពិភពលោក។
នារដូវក្តៅឆ្នាំនេះ អាមេរិកបានសាកល្បងអាវុធលឿនជាងសំឡេងរបស់ខ្លួន តែហាក់ដូចជានៅដើរក្រោយចិន។ មធ្យោបាយហោះហើរលឿនជាងសំឡេងរបស់ចិនមានសមត្ថភាពទ្រាំទ្រកំដៅដល់ទៅ ៣.០០០អង្សាសេ។
ក្រសួងការពារជាតិចិន ធ្លាប់បញ្ជាក់ពីគំរោងសាកល្បង DF-ZF “ស្រាវជ្រាវអាវុធក្នុងទឹកដីចិនជារឿងធម្មតា។ ការសាកល្បងទាំងនេះពុំសំដៅលើប្រទេសណាមួយឡើយ”។
ឧត្តមនាវិក Harry Harris មេបញ្ជាការគណៈមេបញ្ជាការប៉ាស៊ីហ្វិក ធ្លាប់បានព្រមានដល់រដ្ឋការអាមេរិក ឲ្យលើកកម្ពស់ប្រព័ន្ធការពារដើម្បីប្រឈមមុខនឹងគ្រោះគំរាមកំហែងថ្មីពីរុស្ស៊ី និងចិន។
លោក Harris ធ្លាប់បានលើកឡើងថា ក្រុងប៉េកាំងកំពុងវ៉ាផ្តាច់ឆ្ងាយពីវ៉ាស៊ីនតោនដល់ទៅ ៤០ឆ្នាំ ក្នុងវិស័យប្រលងប្រណាំងអភិវឌ្ឍអាវុធរយៈអវកាស៕ សូយន