Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនង​ជួប​ស៊​យ! លោក​បណ្ឌិត សុខ ទួច រង​របួស​យ៉ាងដំណំ សូម្បី​រថយន្ត ខណៈ​ពេល​ចុះ​បេសកកម្ម​នៅ​តំបន់​បឹងទន្លេ​សា​ប

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញលោកបណ្ឌិត សុខ ទូច នៅសុខៗ ស្រាប់តែបានបង្ហោះរូបភាពចូលមន្ទីរពេទ្យ វះកាត់ដៃឆ្វេងជាបន្ទាន់ បន្ទាប់ពីបង្ហាញរបួសដៃជើងយ៉ាងដំណំ ដោយសារចុះបេសកម្មករណីរឿងបឹងទន្លេសាប។

បង្ហោះរូបភាពរបួសដៃ ជើង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត សុខ ទួច បានសរសេរប្រាប់ថា៖ «មន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាបានវិលទៅកាន់មាតុប្រទេសវិញហើយ ប៉ុន្តែខ្ញុំមិនទាន់អាចត្រឡប់ទៅវិញបានទេ ដោយសារតែខ្ញុំត្រូវនៅមន្ទីរពេទ្យដើម្បីវះកាត់ជាបន្ទាន់នូវដៃឆ្វេងរបស់ខ្ញុំ។ ដៃឆ្វេងនេះ គ្រោះថ្នាក់ដោយសារតែចុះបេសកកម្មករណីរឿងបឹងទន្លេសាប»។

ទោះជាយ៉ាងណា លោកប្រធានរាជបណ្ឌិតសភារូបនេះ ពុំបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ដែលបានកើតឡើងនេះ ដោយសារមូលហេតុអ្វីឲ្យប្រាកដនោះទេ។ តែភ្ជាប់ជាមួយរូបភាពរថយន្ត ដែលក៏ត្រូវរងការខូចខាតយ៉ាងដំណំផងដែរ បានធ្វើឲ្យមតិខ្លះបានលើកឡើងថា លោកបណ្ឌិតប្រហែលជួបគ្រោះស៊យ ត្រូវក្មេងពាលតាមភូមិគប់កញ្ចក់រថយន្តហើយមើលទៅ។

តែទន្ទឹមនឹងរូបភាពនេះកំពុងផ្ទុះការចាប់អារម្មណ៍ ខណៈមហាជនជាច្រើនក៏ចឹងដឹងពីមូលហេតុ ក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Lim Sovannrith បានប្រាប់ឲ្យដឹងថា៖ «កាលពេលគាត់ចុះសិក្សាស្រាវជ្រាវអំពី ករណីបឹងទន្លេសាប គាត់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធាក់ពីក្រោយ នៅពេលគាត់ចូលបន្ទប់ទឹក នៅស្ថានីយ៍ចាក់សាំងមួយកន្លែង ហើយដួលបណ្តាលឱ្យដាច់សរសៃពួសាច់ដុំខាងឆ្វេង។ ពេលនោះ គាត់បានឱ្យស្ថានីយ៍ចាក់សាំង ឆេកកាមេរ៉ាមើល ប៉ុន្តែកាមេរ៉ានៅស្ថានីយ៍ចាក់សាំងនោះ មិនដំណើរការ។ អាការគាត់ មិនសូវបង្កការឈឺចាប់ខ្លាំងទេ ទើបពេលចុះបេសកម្មនៅក្រៅប្រទេស ក្នុងអាកាសធាតុត្រជាក់ ក៏ធ្វើទុក្ខខ្លាំង ទើបសម្រេចចិត្តវះកាត់បន្ទាន់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×