តាម Sputniknews នៅថ្ងៃទី៥ ខែកក្កដា អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី Jon Huntsman ឱ្យដឹងថា ប្រធានាធិបតីអាមេរិកTrump សង្ឃឹមអំពីជំនួបជាមួយសមភាគីរុស្ស៊ីPutin នៅ Helsinki ប្រទេសហ្វាំងឡង់ អាចជួយកាត់បន្ថយភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងមូស្គូ ។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី Jon Huntsman
ឯកអគ្គរដ្ឋទូតHuntsman ថាលោកត្រាំនឹងពិភាក្សាជាមួយលោកPutin អំពីបញ្ហាសន្ដិសុខជាច្រើនក្នុងជំនួបនៅHelsinki ហើយអះអាងថា ក្រុងវ៉ាស៊ីនតោនចង់មានទំនាក់ទំនងល្អជាមួយក្រុងមូស្គូ ក៏ប៉ុន្ដែ«បាល់កំពុងស្ថិតនៅក្នុងទីលានខាងផ្នែករុស្ស៊ី»។
ឯកអគ្គរដ្ឋទូតអាមេរិករូបនេះឱ្យដឹងបន្ថែមថា ប្រធានាធិបតី Trump នឹងមានជំនួបដោយឡែកជាមួយសមភាគីPutin។ ក្រោយមកមេដឹកនាំទាំងពីរនឹងចូលរួមក្នុងជំនួបទ្វេភាគីបើកទូលាយនិងចុងបញ្ចប់ពិសាភោជនាហារថ្ងៃត្រង់ជាមួយគ្នា៕
សូយន