តាមKyodo ចុះផ្សាយនៅថ្ងៃ៥កក្កដា ដែលដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសប្រចាំតំបន់Frans Barung Mangera ឱ្យដឹងថា ស្ដ្រីវ័យ៤០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្រោយពេលមានស្នូរផ្ទុះជាច្រើនបានកើតឡើងនៅទីប្រជុំជនមួយក្នុងខេត្តJavaខាងកើតប្រទេសឥណ្ឌូណេស៊ី បណ្ដាលឱ្យកូនប្រុសរបស់មុខសញ្ញានេះរងរបួស។
កន្លែងកើតហេតុ
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ Frans Barung Mangera ឱ្យដឹងថា កូនប្រុសអាយុ៦ឆ្នាំរបស់មុខសញ្ញាខាងលើក៏បានរងរបួសក្នុងករណីផ្ទុះគ្រាប់បែកចុងក្រោយចេញពីបាឡូដែលប្ដីរបស់មុខសញ្ញាខាងលើកំពុងស្ពាយ ខណៈពេលគ្រួសារទាំងមូលកំពុងរត់គេចខ្លួន។
បុរសវ័យ៤៣ឆ្នាំ បច្ចុប្បន្នកំពុងគេចខ្លួន។
ករណីផ្ទុះដំបូងគេត្រូវបានកត់ត្រាទុក ថាកើតឡើងនៅវេលាម៉ោង១១:៣០នាទីព្រឹក (ម៉ោងនៅតំបន់)នាផ្ទះដែលគ្រួសារនេះបានជួលនៅប្រជុំជនBangil ទីក្រុងPasuruan។
អ្នកនាំពាក្យបានបដិសេធមិនផ្ដល់ព័ត៌មានលំពិតបន្ថែមថាតើរណីផ្ទុះនេះពិតជាបង្កឡើងដោយសារគ្រាប់បែកមែនដែរឬទេ៕
សូយន