Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកណ្តាលចុះពិនិត្យវឌ្ឍនភាពនៃការជួលជុលផ្លូវ ត្រៀមសង្ក្រាន្តឆ្នាំថ្មី

កណ្តាល ៖ ដើម្បីបង្កភាពងាយស្រូល ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៍ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត កម្មវិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ដែលកាន់តែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យ វឌ្ឍនភាពនៃការជួសជុលផ្លូវបរិវេណជុំវិញភ្នំព្រះរាជទ្រព្យ នៅក្នុងឃុំផ្សារដែលនិងឃុំភ្នំបាត ស្រុកឧត្តុង្គ ខេត្តកណ្តាល។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលនិងជាអនុប្រធានគណៈកម្មការរៀបចំបុណ្យ សង្ក្រាន្តបានមានប្រសាសន៍ថា ពិធីបុណ្យសង្ក្រានចូលឆ្នាំខ្មែរ កាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ពោលគឺនៅសល់តែប្រមាណជា១០ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះលោកស្នើឱ្យក្រុមការងារក៍ដូចជាអាជ្ញាធរពាក់ព័ន្ឋទាំងអស់ ខិតខំពន្លឿនជុលជួលក៍សាងផ្លូវ នៅជុំវិញបរិវេណភ្នំព្រះរាជទ្រព្យនេះឱ្យបានឆាប់ ដើម្បីបង្ករភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តដោយក្តីសោមនស្សរីករាយ។
កាលណាផ្លូវស្អាតមិនមានការកកស្ទះភ្ញៀវមកលេងច្រើន ដោយក្តីរីករាយ តែបើសិនជាផ្លូវលំបាកវិញនោះផ្លូវរលាក់ ចង្អៀតស្ទះចរាចរណ៍ ភ្ញៀវក៍ដូចជាបងប្អូនប្រជាពលរដ្ឋពិតជារអ៊ូរទាំ និងមិនចង់មកទស្សនា កម្សាន្តទៀតឡើយ។

ក្រៅពីការកសាងនិងជួលជុលផ្លូវនេះ អាជ្ញាធរពាក់ព័ន្ឋទាំងអស់ ត្រូវរៀបចំអនាម័យ សោភណ្ឌភាព ក្នុងបរិវេណវត្តក៍ដូចជាតាមដងផ្លូវនានា កុំឱ្យមានការលក់ដូរបង្ករការកកស្ទះ ពេលមានភ្ញៀវច្រើន ហើយត្រូវដាក់ភ្លើងបំភ្លឺគ្រប់ដងផ្លូវធ្វើដំណើរទាំងអស់ ក៍ដូចជាដាក់ភ្លើងតាមបរិវេណលេងកម្សាន្តនានា និងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ឋិភាពខ្ពស់ ធ្វើយ៉ាងណាផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរនៅលេងរហូតដល់យប់ជ្រៅ។

សូមជម្រាបថា នៅក្នុងគម្រោងសាងសង់និងជួសជុលខាងលើ អាជ្ញាធរខេត្តកណ្តាលបានរៀបចំចាក់កៅស៊ូ(AC) សម្រាប់ផ្លូវចូលទៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ និងចាក់ផ្លូវបេតុងសម្រាប់ផ្លូវចូលវត្តធម្មកេរ្ត៍។

តាមប្រវត្តិសាស្រ្តខ្មែរ ភ្នំនេះមានឈ្មោះដល់ទៅ៣រួមមាន ភ្នំរាជ្យទ្រព្យ ភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស ត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី១៧ ចន្លោះឆ្នាំ១៨១៨ដល់ឆ្នាំ១៨៦៦ មានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

×