Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ម្នាក់​បាក់ទឹកចិត្ត​ខ្លាំ​ង ដាំ​ទុរេន ៤ ឆ្នាំ តែ​លទ្ធផល​ចេញ​មក គ្មាន​សាច់​សូម្បី១ផ្លែ អ្នកមាន​បទពិសោធន៍​ឃើញ​ហើយ​អស់សំ​ណើច និង​ប្រាប់​ថា…

កសិករថៃម្នាក់ ពិតជាខូចចិត្តយ៉ាងខ្លាំង ព្រោះថា បាន​ដាំ​ដើម​ទុរេន​រយៈពេល ៤ ឆ្នាំ តែលទ្ធផល គឺមិនមែនសាច់សូម្បីតែមួយផ្លែ។ ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញបែបនេះ អ្នកលេង​អ៊ីនធឺណិត​បានលួងចិត្ត​ប្រាប់​ដំណឹង​ល្អថា ឆ្នាំ​ក្រោយ​ត្រៀម​ខ្លួន​ជា​អ្នក​មាន ដោយ​លាតត្រដាងចំណុច ៣ យ៉ាង ​ដែល​ធ្វើ​ឱ្យ​ដំណាំ​ទុរេន​ដាំ​បាន​ផលច្រើន។

នេះបើតាមគណនី TiKTok មួយ ដែលជាម្ចាស់ចំការទុរេន នៅក្នុងខេត្ត Trat បានផុសឃ្លីបបញ្ជាក់ទាំងហួសចិត្តថា «ខ្ញុំដាំដើមទុរេនប្រភេទប៊ូតុង ដែលខំរង់ចាំ ៤ ឆ្នាំ ហើយ ប៉ុន្តែ ពេលប្រមូលផល បានរកឃើញថា ផ្លែទុរេនទាំងនោះ គ្មានសាច់ទាល់តែសោះ សូម្បីតែក្លិនក៏គ្មានដែរ។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាចេញមកបែបនេះ?»។

ជាក់ស្តែង កសិកររូបនោះ ក៏បាន​​បក​ផ្លែ​ទុរេនឲ្យ​ទៅ​មើល ហើយ​ឃើញ​ថា ​ខាងក្នុង​ពិតជា​គ្មាន​សាច់​ធុរេន​ទេ​។ តែទន្ទឹមនឹងនោះ ក៏មាន​អ្នក​ដែល​មាន​ចំណេះ​ដឹង ​បាន​ចេញ​មក​ពន្យល់​អំពី​បញ្ហា​នេះ​ផង​ដែរ​ថា​តើ​វា​បណ្ដាល​មក​ពី​អ្វី ដោយបានចែករំលែកឲ្យដឹងថា «ខ្ញុំ​ផ្ទាល់​ក៏បាន​ដាំ​ទុរេន​ពូជ​នេះដែរ។ វាជារឿងធម្មតាទេ ដែលផ្លែចេញមកដំបូងគ្មានសាច់បែបនេះ។ ប៉ុន្តែ​បើ​លទ្ធផល​ចេញ​ឆ្នាំ​ក្រោយ​ច្បាស់​ជា​ឡូយ។ បើកគណនី ហើយរង់ចាំទទួលប្រាក់ទៅ!។

ទាក់ទងករណីនេះ ក៏ត្រូវបានភ្នាក់ងារផ្សព្វផ្សាយកសិកម្ម បានឲ្យដឹងថា ទុរេននឹងផ្តល់ផលក្រោយការដាំរយៈពេល ៥ ឆ្នាំ អាស្រ័យលើភាពចាស់ទុំរបស់ដើម។ ប៉ុន្តែ​បើ​ចង់​បាន​ទុរេន​មាន​គុណភាព ​ត្រូវ​មើល​៣​ចំណុចនេះ៖ ១. បង្កើនប្រសិទ្ធភាពលក្ខខណ្ឌនៃការបំប្លែង ២. រៀបចំប្រព័ន្ធទឹក ៣. ការដាក់ធុងដាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×