ប្រភពព័ត៌មានពី Kyodo នៅថ្ងៃទី៦កក្កដានេះឱ្យដឹងថា មេខ្លោងសាសាន Shinrikyo Shoko Asahara បានត្រូវប្រហារជីវិតពីបទផ្ដើមគំនិតវាយប្រហារដោយសារធាតុពុលsarin នៅឆ្នាំ១៩៩៥ នៅប្រព័ន្ធរថភ្លើងក្រោមដី Kyodo បណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់២៩នាក់ស្លាប់។
មេខ្លោងនិកាយសាសនា AUM
មុខសញ្ញាវ័យ៦៣ឆ្នាំដែលឈ្មោះពិត Chizuo Matsumoto គឺជាជនដំបូងត្រូវបានប្រហារជីវិតក្នុងចំណោមមុខសញ្ញា១៣នាក់ដែលតុលារការកាត់ទោសប្រហារជីវិត អាស្រ័យដោយទាក់ទិនដល់ករណីវាយប្រហារដោយសារធាតុពុលsarinក៏ដូចជាករណីមួយចំនួនផ្សេងទៀត ។មនុស្ស១២នាក់ដែលនៅសល់សុទ្ធសឹងជាបុគ្គលជាមួយមេខ្លោងសាសនានេះ។
មុខសញ្ញា Shinrikyo Shoko Asaharaបានត្រូវចាប់ខ្លួនតាំងពីខែឧសភាឆ្នាំ១៩៩៥គឺ២ខែក្រោយការវាយប្រហារនៅថ្ងៃ២៣មីនា បណ្ដាលឱ្យមនុស្ស១៣នាក់ស្លាប់និងជាង៦២០០នាក់ទៀតរងរបួស។
ករណីវាយប្រហារគួរឱ្យតក់ស្លុតនេះប្រព្រឹតិ្ដទៅគ្រាដែលសមាជិក៥រូបរបស់ AUMបានបំបែកគ្នាឡើងទៅកាន់រថភ្លើងក្រោមដីនៅតូក្យូដោយមាននាំយកតាមនូវស្បោងប្លាស្ទីកជាច្រើនដែលមានផ្ទុកសារធាតុបំពុលសរសៃប្រសាទsarin។ ពួកវាបានចាក់ទម្លុះស្បោងទាំងនោះរួចគេចខ្លួនចេញទៅ ខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវប្រកាច់វក់វីព្រោះតែឈឺចាប់ បង្កឡើងជាទិដ្ឋភាពមួយយ៉ាងអាណោចអាធ័មប្រៀបដូចសម័យសង្គ្រាម។
ករណីនេះវាគឺជាការវាយប្រហារដែលបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅជប៉ុន ហើយធ្វើឱ្យកក្រើករញ្ជួយពិភពលោក។
មកទល់ពេលនេះគេនៅពុំទាន់ដឹងថ្បាស់ថាតើគោលដៅវាយប្រហារពិតប្រាកដជាអ្វី។ចំណែកនិកាយសាសនា AUM នេះបច្ចុប្បន្នបានប្ដូរមកឈ្មោះ Aleph ហើយប្រកាសថាលែងចាត់ទុក Asahara ពុំមែនជាមេនិកាយសាសនានេះចាប់ពីឆ្នាំ២០០០មក៕ ចន្ទ្រា