Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្រោយ​សំអាត​បាន១សប្តាហ៍ ឥឡូវនេះ សំរាម​ណែន​ប្រឡាយ​ទឹកស្ទឹង​មាន​ជ័យ ទៀតហើយ

ការចោលសំរាមផ្តេសផ្តាស ​ឥតរបៀប គឺនៅតែជាបញ្ហាធំ​ សម្រាប់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុងតែម្តង​។ តែចំពោះករណីនេះ ត្រូវបានគេលើកឡើងថា ប្រសិនបើចង់ឲ្យមានប្រសិទ្ធភាព គឺដំបូង ត្រូវពន្យល់អោយច្បាស់ និងមានការផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាម, ២- ត្រូវមានវិធានការច្បាប់ ហើយច្បាប់នោះត្រូវផ្សព្វផ្សាយជាសាធារណៈ អោយបានទូលំទូលាយបំផុត (ពន្យល់អោយច្បាស់អំពីការផ្ដន្ទាទោស ចំពោះការមិនអនុវត្តន៍វិធានដែលបានកំណត់…) ៣- អាជ្ញាធរត្រូវរៀបចំអោយមានធុងសំរាមសាធារណៈអោយច្រើនតាមដងវិថីនានា ជាពិសេសតំបន់ប្រជុំជន ៤- អនុវត្តន៍ដោយអត្យាក្រឹតភាព ស្មើរភាព និងតម្លាភាព…។

យ៉ាងណាមិញ ក្រឡេកមកមើលទិដ្ឋភាព ប្រឡាយទឹកស្អុយស្ទឹងមានជ័យឯណេះវិញ ឃើញហើយពិតជាហួសថ្លែង ព្រោះថាតាមបណ្តោយប្រឡាយ គឺពោរពេញដោយសំរាមណែនតាន់តាប់។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺសំរាមនេះ បានកើតឡើងក្នុងរយៈពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។

នេះបើតាមទំព័រហ្វេសប៊ុកនិស្សិតប្លាស្ទិក ដែលជាក្រុមយុវជនជួយសំអាតបរិស្ថាន បានបង្ហោះរូបភាព (មុន និងក្រោយសំអាត) រៀបរាប់ទាំងហួសចិត្តថា៖ «ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ពេលនេះសំរាមថ្មីៗត្រូវបានបោះចូលក្នុងប្រឡាយទឹកពេញទៀតហើយ។ សុំសួរអ្នកចោលដូចឆោត តើពេលអ្នកចោល អ្នកដែលអៀនខ្មាសខ្លួនឯងទេ ដែលកើតមកជាមនុស្សនឹងគេដែរ តែគ្រាន់សំរាមតូចមួយគ្រប់គ្រងមិនបាន?»។

តាមរយៈរូបភាពដ៏មិននឹកសស្មាននេះ មហាជនមួយចំនួន ក៏បានកើតការងឿងឆ្ងល់ថា ត្រឹមរយៈពេល១អាទិត្យ គឺមិនអាចកើតមានសំរាមដល់ថ្នាក់ហ្នឹងនោះទេ តែបើតាមមើលទៅមិនមែនបោះចោលសំរាមធម្មតាទេ គឺដឹកយកមកចាក់ចោលតែម្ដង ឬ មានរឿងផ្សេងពីនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×