ស្ថានីយ NDTV កាលពីថ្ងៃទី២១ ខែមិថុនា បានបង្ហោះផ្សាយឃ្លីបមួយឡើងបណ្ដាញសង្គម បង្ហាញឱ្យឃើញបុរសមជ្ឃិមវ័យម្នាក់បានចាកចេញពីកៅអីយន្ដហោះដៃកាន់ស្បោងនីឡុងដើរសុំលុយ។
អ្នកបម្រើលើយន្ដហោះសំណូមពរឱ្យបុរសនេះត្រឡប់ទៅកន្លែងអង្គុយ
ហេតុការណ៍ដ៏កម្រនេះបានកើតឡើងក្នុងជើងយន្ដហោះ Qatar Airways ចាកចេញពី Doha ទៅកាន់ Shiraz ប្រទេសអ៊ីរ៉ង់។
មន្ដ្រីប៉ាគីស្ថានម្នាក់ឈ្មោះ Danyal Gilan បានសរសេរលើ Twitter ថា ឃ្លីបនេះត្រូវបានថតលើយន្ដហោះ ហើយស្មូមលើអាកាសរូបនេះជាពលរដ្ឋអ៊ីរ៉ង់ ត្រូវគេបណ្ដេញចេញពីQatar។បុរសដែលត្រូវគេបណ្ដេញចេញនេះគាត់គ្មានលុយ ហើយបានអង្វរករសុំឱ្យអ្នកដំណើរលើយន្ដហោះជួយដល់ខ្លួន។
សំបុត្រយន្ដហោះនៃជើងហោះហើរនេះមានតម្លៃពីជាង ៥០០ដុល្លារដល់ជាង៨០០ដុល្លារ។ដំបូងឡើយអ្នកផងនឹកស្មានថាបុរសស្មូមរូបនេះបន្លំខ្លួនឡើងយន្ដហោះ ប៉ុន្ដែគាត់មានទិញសំបុត្រត្រឹមត្រូវ ៕ លីសា
ក៏មានអ្នកឱ្យលុយគាត់ដែរ
បុរសដែលធ្វើស្មូមលើ…យន្ដហោះ