មានពូជសត្វប្លែកៗជាច្រើនប្រភេទរស់នៅក្នុងប្រទេសអូស្ត្រាលី ដែលពូជសត្វខ្លះ មានរូបរាងស្អាត ខណៈដែលសត្វខ្លះទៀតមានរូបរាងចម្លែក គួរឲ្យខ្លាច។
ខាងក្រោមនេះ អ្នកវិទ្យាសាស្ត្របានបង្ហាញពួកយើងអំពី ចំនួន ១១ប្រភេទដែលរស់នៅក្នុង ប្រទេសអូស្ត្រាល។ យើងប្រហែលជាមិននឹកស្មានថា មានសត្វមានរូបចម្លែកដូច្នេះទេ។
១. មឹក Grimpoteuthis
វាគឺជាប្រភេទមឹកដែលរស់នៅក្នុងសមុទ្រទឹកជ្រៅ ហើយប្រវែងជាមធ្យមរបស់វាគឺ ២០សង់ទីម៉ែត្រ។ មឹកដែលធំអាចមានប្រវែងរហូតដល់ជិត ១៨០សង់ទីម៉ែត្រ និងមានទម្ងន់ជាង ៧គីឡូ។
២. ផ្កាយសមុទ្រស្រួយ
ផ្កាយសមុទ្រនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ផ្កាយសមុទ្រស្រួយខ្លះ មានដៃធំៗ ដែលពេលខ្លះមើលទៅគួរឲ្យខ្លាចដែរ។
៣. ពីងពាងសមុទ្រ
អ្នកដែលខ្លាចពីងពាងប្រហែលជាមិនចង់ចូលលេងក្នុងទឹកសមុទ្រក្នុងប្រទេសអូស្ត្រាលីនោះទេ។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា មានពូជសត្វពីងពាងសមុទ្រជាង ១ពាន់ប្រភេទ ដែលរស់នៅឆ្នេរសមុទ្រ
និងក្នុងទឹកជ្រៅ។
៤. ត្រីគ្មានមុខ (Faceless fish)
ត្រីមានរូបរាងប្លែកនេះ មិនមានមុខនោះទេ។ វាមានតែមាត់ និងរន្ធច្រមុះប៉ុណ្ណោះ។
៥. សត្វ Anthozoa
សត្វសមុទ្រនេះមើលទៅមិនគួរឲ្យខ្លាចនោះទេ ប៉ុន្តែវាអាចមានគ្រោះថ្នាក់ ដោយសារវាអាចទិច អ្នកមុជទឹកណា ដែលមិនប្រយ័ត្ន។
៦. ត្រីបង្កួយទឹកជ្រៅ
យើងប្រហែលខ្លាចវា ដោយសារតែវាមានធ្មេញមុតតូចៗច្រើន ប៉ុន្តែអ្នកមិនចាំបាច់ខ្លាចនោះទេ ព្រោះត្រីនេះយើងមិនងាយឃើញវានោះទេ ដោយសារវារស់នៅក្នុងទឹកជម្រៅពី ១០០០ ទៅ ២៥០០ម៉ែត្រ។
៧. ត្រី Blodfish
ត្រីនេះមានរូបរាងប្លែកពីគេ ហើយជាប្រភេទត្រីដែលរស់នៅក្នុងតែប្រទេសអូស្ត្រាលីទេ។ ត្រីប្រភេទនេះ
មានរស់តែនៅក្នុងតំបន់មួយគត់នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែវាជាត្រីងាយរងគ្រោះផុតពូជណាស់។
៨. ត្រី Tripodfish
ត្រីនេះក៏មើលទៅមានរូបរាងប្លែកខុសគេទាំងស្រុងផងដែរ ដោយសារតែវាអាចឈរបាន ដោយប្រើព្រុយខាងក្រោមពោះរបស់វា ដើម្បីធ្វើការចាប់ចំណី។
៩. សត្វ Isopoda
សត្វប្រភេទនេះ អាចនឹងវាតទីពិភពលោកយើងនេះ ដោយសារតែវាមានពូជអំបូរជាង ១០.៥០០ប្រភេទ ដែលមានរស់នៅទាំងលើទឹក និងលើគោក។
១០. ត្រីពស់វែក
ទោះបីវាមានប្រវែងខ្លីក្តី ត្រីប្រភេទនេះមើលទៅគួរឲ្យខ្លាចណាស់។ ត្រីនេះមានដងខ្លួនគ្រប់ដណ្តប់ដោយ
សេរីរាង្គដែលអាចជួយឲ្យពួកវា ស្វែងរកគ្នីគ្នាឃើញ នៅក្នុងជម្រៅមហាសមុទ្រ។
១១. ជន្លេនយក្ស
ជន្លេននេះអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ។ វាមើលទៅមិនគួរឲ្យខ្លាចនោះទេ តែវាមានប្រយោជន៍
សំរាប់បរិស្ថានទៅវិញនោះទេ ព្រោះវាអាចធ្វើឲ្យដីផុងស្រួល និងមានជី៕ សុភ័ក្ត្រ
ប្រភព៖ Brightside