Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ធ្លាប់​អស់​ជាង 300$ ចេញមុខ​បកអាក្រាត «ក្បួន» ស្រូប​ទាញ​គ្រូ​ជោគជ័យ ខណៈ​ព្រះ​គ្រូ សាន សុ​ជា ក៏បាន​ទម្លាយ​បន្ថែ​ម​កាន់​តែ​ភ្លឺ…

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថា គ្រូជោគជ័យប៉ុន្មាននាក់ ដែលមកពីក្រុមតែមួយ ចេញមកនិយាយដ៏ហួសចិតខ្លាំងបំផុត ដូចជាបង្រៀនមនុស្សដែលទៅបង់លុយវៀនជាមួយ បើចង់ក្លាយជាអ្នកមាន កុំទៅរាប់រកអ្នកក្រ ព្រោះខ្លាចឆ្លងក្រតាមជាដើម បានបង្កឲ្យមានការភ្ញាក់ផ្អើល រហូតអ្នកលេងបណ្តាញសង្គមជាច្រើន ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានកាត់យកវីដេអូគ្រូជោគជាំទាំងនោះ យកទៅត្រូលទៀតផង។

តែយ៉ាងណាមិញ ទន្ទឹមនឹងក្រុមគ្រូជោគជ័យទាំងនោះ ធ្វើឲ្យផ្ទុះកក្រើក បង្កឲ្យមតិមហាជនរិះគន់ក្តៅគគុកពេញបណ្តាញសង្គម ថ្មីៗនេះ បុរសម្នាក់បានចេញមុខបកអាក្រាតធាតុពិត ស្ថិតនៅពីក្រោយបស់គ្រូជោគជ័យទាំងនោះ ឲ្យមហាជនបានដឹងថា តាមពិតទៅ ពាក្យថា «គ្រូជោគជ័យ» គឺជោគជ័យតែគ្រូទេ មិនប្រាកដថា អ្នកបង់លុយទៅរៀនជោគជ័យទេ ព្រោះថា គ្រូអស់ទាំងនោះ ភាគច្រើនគឺជាអ្នកដែលចូលចិត្តអានសៀវភៅ ឬទៅរៀនវគ្គខ្លីៗ នៅតាមបណ្តាប្រទេស បកប្រែយកទ្រឹស្តីគេមកបង្រៀនត ដើម្បីប្រមូលកម្រៃ ពីបងប្អូនដែលចង់មានចង់បាន ឬអ្នកបរាជ័យមុខជំនួញជាដើម ប៉ុន្តែ ធាតុពិតគ្រូទាំងនោះចេះតែទ្រឹស្តី និងមានជំនាញទាក់ទាញម៉ាឃីតធីង ឲ្យមនុស្សមកចូលរៀនជាមួយពួកគេប៉ុណ្ណោះ។

តាមរយៈបទពិសោធន៍ផ្ទាល់ ដែលបានទៅរៀនជាមួយគ្រូជោគជ័យ ដោយសារមុខរបរអាជីវកម្មមិនដំណើរការ ក្នុងអំឡុងពេលផ្ទុះកូវីដកន្លងមក ដោយបានបង់លុយឲ្យគេអស់ជាង ៣០០ ដុល្លារ តែលទ្ធផលគ្មានបានផ្លែផ្កាអ្វី បុរសរូបនោះ ក៏បានណែនាំបងប្អូនដែលមានបំណងចង់ទៅ «សាកល្បង» ជាមួយគ្រូជោគជ័យ គួរតែផ្លាស់ប្តូរចិត្ត ទៅទិញសៀវភៅអានខ្លួនឯងល្អជាង បើមិនចង់ខាតបង់លុយអត់ប្រយោជន៍។

ជាមួយគ្នានេះផងដែរ ព្រះគ្រូ សាន សុជា ក៏បានផ្តល់ជាការយល់ដឹងបន្ថែម ពីគ្រូជោគជ័យ ដោយបានបញ្ជាក់ឲ្យដឹងថា «គ្រូជោគជ័យ» គឺជោគជ័យលើ «អ្នកបរាជ័យ» ដែលមានន័យថា គ្រូទាំងនោះទៅបើកបង្រៀនយកលុយពីអ្នកទៅចូលរៀនហ្នឹង ដែលជាអ្នកបរាជ័យ ជំពាក់បំណុលគេ។ ព្រះគ្រូ​ សាន សុជា បន្តថា គ្រូជោគជ័យទាំងនោះ គេបង្រៀនឲ្យមនុស្សមានជំនឿជឿជាក់ ក្លាហាន ៩៩% តែគេមិនបង្រៀនឲ្យយើងមានចំណេះទេ។ ជាក់ស្តែង មានអ្នកធ្លាប់ចាញ់បោកគ្រូជោគជ័យម្នាក់ បានចែករំលែកឲ្យព្រះអង្គបានដឹងថា ដើម្បីចូលទៅកន្លែងជោគជ័យហ្នឹង គឺគេតម្រូវឲ្យបង់ថ្លៃរៀនផ្សេង និងបង់ជាបេក្ខភាពសមាជិកក្នុង១ខែ ១ពាន់ដុល្លារ។ តែដោយសារបានស្តាប់ធម៌ យល់ដឹងពីអំពើបាប គាត់ក៏មិនចង់ទៅបោកគេបន្តទេ ដោយសុខចិត្តខាតបង់ប្រាក់ត្រឹម១ពាន់ដុល្លារហ្នឹងចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×