ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលគេអះអាងថា សតិមិនគ្រប់ម្នាក់បាត់ពីផ្ទះមួយយប់ត្រូវបានសាច់ញាតិដើររកប្រទះឃើញលង់ទឹកស្លាប់នៅក្នុងស្រះខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្របង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ចចុះមកពិនិត្យមើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨នេះ។
បើតាមសាច់ញាតិបុរសរងគ្រោះខាងលើបានឲ្យដឹថា៖ជនរងគ្រោះមានឈ្មោះ សុខ អ៊ុនណា ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិ ទួលច្រេស ឃុំ ពពែត ស្រុក ស្វាយទាបខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា ៖ នៅល្ងាចវេលាម៉ោង៤ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ បុរសខាងលើបានផឹកស្រាស្រវឹងហើយបានចេញបាត់ពីផ្ទះមិនដឹងថាទៅណានោះទេបងប្អូននាំគ្នាដើររកតែរកមិនឃើញលុះដល់ព្រីកឡើងថ្ងៃទី៦ខែ៧ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីព្រឹក ក៏នាំបងប្អូនយកឈើទម្ពួកទាញសំរ៉ាស់ក្នុងស្រះខាងកើតផ្ទះចម្ងាយ២០ម៉ែត្រពីផ្ទះស្រាប់តែឃើញអណ្តែតឡើង។
ក៏បានរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសលពិច្ច័យលើសាកសពគឺសាកសពស្លាប់ដោយលង់ទឹកពិតមែន។ក្រោយពិនិត្យរួចមកសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារយកមកធ្វើតាមប្រពៃណី។មូហេតុបានផឹកស្រាវឹងនិងជាមនុស្សមិនសូវគ្រប់លក្ខណះផងដែរ ៕ វ៉ៃកូ