Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកព្រះទ័យ​ព្រះសង្ឃ​វត្ត​សិរិ​សាគរ​ដូន​ស្តើង ដាំ​បន្លែ​ធម្មជាតិ ពុំ​ត្រឹម​ផ្គង់​ផ្គង់​ក្នុង​វត្ត​ទេ ថែមទាំង​ចែករំលែក​ដល់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទៀតផង

ជឿថាបងប្អូនប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីវត្តសិរិសាគរ ដូនស្តើង ស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលត្រូវបានចាត់ទុកជាវត្តដ៏គំរូ នៅក្នុងប្រទេសកម្ពុជា ព្រោះថា នៅក្នុងបរិវេណវត្ត ព្រះសង្ឃបានដាំបន្លែបង្កា ផ្លែឈើជាច្រើមុខ ដែលមិនត្រឹមតែសម្រាប់ផ្គង់ផ្គង់ដល់ការទទួលទានក្នុងវត្តទេ គឺថែមទាំងអាចចែករំលែកដល់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញផងដែរ។

ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្ត បានមានសង្ឃដីការប្រាប់ឲ្យដឹងថា ការដាំបន្លែផ្លែឈើនេះ ដែលមានដូចជាពោត,ត្រប់, ចេក, ប៉េងប៉ោះ, ស្ពៃ, ខាត់ណា, ផ្ទី, ល្ហុង, ខ្នុរ, ក្រូចឆ្មារ, ដូង, ស្វាយ និងក្រូចពោធិ៍សាត់ជាដើម គឺបានចាប់ផ្តើមធ្វើឡើងប្រមាណ ២០ ឆ្នាំ មកហើយ។ ក្រៅពីបន្លែ និងផ្លែឈើទាំងនោះ នៅក្នុងបរិវេណវត្តសិរិសាគរ ដូនស្ដើង ក៏បានរៀបចំសួនផ្កាចម្រុះផងដែរ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថាននៅក្នុងវត្ត។

ដោយឡែក កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ព្រះតេជគុណ អ៊ឹម ទៀង បានមានទឹកព្រះទ័យជ្រះថ្លា បានប្រកាសឲ្យញាតិញោមនៅក្បែរវត្ត មកទទួលបន្លែយកទៅបរិភោគ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានរៀបចំបន្លែមួយចំណែកធំ ដឹកយកទៅចែកជូនដល់មុខផ្ទះប្រជាពលរដ្ឋទៀតផង។ ជាក់ស្តែង នៅលើទំព័រហ្វេសប៊ុក វត្តសិរិសាគរ ដូនស្ដើង ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនពួកគាត់ខ្ជិលទេ តែដោយសារយើងមានច្រើនពេក ចឹងត្រូវតែចែករំលែក»។

ក្រឡេកមើលមហាជននៅលើបណ្តាញសង្គមវិញ ក្រោយពីបានឃើញទឹកព្រះទ័យដ៏ល្អ ប្រកបដោយមេត្តាធម៌បែបនេះ បានបញ្ចេញមតិថា៖ «សូមសរសើរលោកបងអស់ពីចិត្ត ខ្ញុំកុណាចងអោយគ្រប់វត្តដូចបែបនេះ ព្រះសង្ឃ និង ប្រជាជន គឺមានភាពសិ្នទស្នាលគ្នាបែបនេះ តាំងពីបុរាណកាលមក ខ្មែរយើងចេះស្រឡាញ់គ្នាណាស់, ការបង្ហាញពីវប្បធម៌នៃការចែករំលែកដោយមិនរំពឹងចង់បានអ្វីមកវិញ ហើយនឹងការប្រើប្រាស់ក្រមាជំនួសថង់ផ្លាស្ទីក ពិតជាបានបង្ហាញពីកាយវិការដ៍ប្រពៃជ្រះថ្លាដែលអ្នកផងគួរយកគំរូតាម, លោកគ្រូ មានសង្ឃដិការដល់សាធុញាតិដ៏ជាគួ បណ្តុះចិត្តគាត់ទាំងអស់គ្នា កុំក្រចិត្តដាំហូបខ្លួនឯងផង កុំទុក្ខដីទំនេរចោល ហើយទិញតែពីគេ ឬក៏ចាំតែពីគេឲ្យហូបនោះ វាមិនពីបាកទេដាំហូបខ្លួនឯងនោះ ក្រទ្រព្យ តែកុំអោយតែក្រចិត្ត, សាធុ បើប្រសិនគ្រប់ទីអារាមរួមធ្វើសកម្មភាពដូចនេះ មិនដឹងថាប្រទេសយើងសម្បូរសប្បាយយ៉ាងណាទេ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×