Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លួន​អ្នកសាង តែត្រឹម​អាហារកិច្ច​ចិញ្ចឹម​កូន​ប៉ុណ្ណឹង ធឿន ធា​រ៉ា មិនព្រម​ឲ្យ ខណៈ​ប្រពន្ធ​ថ្មី នៅជា​មួយ​គ្នា​ទាំង​ខុសច្បាប់​ឯក​ពន្ធ​ភាព សម្តី​ក៏​មិនណយ…

ជឿថាប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ទាក់ទងរឿងរ៉ាវរបស់កីឡាករ ធឿន ធារ៉ា ដែលប៉ុន្មានខែមុននេះ ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានល្បីឈ្មោះ បែរជាភ្លេចប្រពន្ធ ទៅមានអ្នកថ្មី (ទី៣) និងថែមទាំងបង្ហោះរូបកៀកកើយជាមួយគ្នា ឌឺដាក់ប្រពន្ធថែមទៀត ដោយហាក់គ្មានការអៀនខ្មាសសូម្បីបន្តិចឡើយ។

ទាក់ទងរឿងមានអ្នកថ្មីនេះ អ្នកនាង ម៉ីម៉ី ដែលជាប្រពន្ធដើម បានទម្លាយប្រាប់ឲ្យដឹងថា ប្តីរបស់នាង (ធឿន ធារ៉ា) ធ្លាប់បានលួចទាក់ទងជាមួយអ្នកថ្មីនោះពីមុនរួចហើយៗ នៅពេលនាងចាប់បាន រូបគេក៏បានប្រាប់ប្រពន្ធថាឈប់ទាក់ទងហើយ មិនយកទេ គ្រាន់តែ (ស៊ីនំឲ្យលុយ) ប៉ុណ្ណោះ។ តែអ្វីដែលធ្វើឲ្យរូបនាងឈឺចាប់យ៉ាងខ្លាំងនោះ គឺក្រោយទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំង និងមានការគាំទ្រពីបងប្អូនប្រជាជនខ្មែរយ៉ាងច្រើន ខណៈទើបដណ្តើមបានខ្សែក្រវាត់លំដាប់ស្តេចប្រដាល់ ពីការប្រកួតនៅថៃហ្វាយ​ ដោយបានយកឈ្នះកីឡករជើងខ្លាំងថៃ សៃយុគ ឲ្យអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី១ ស្រាប់តែប្តីរូបនេះ បញ្ចេញរូបថតកំពុងរួមរស់នៅជាមួយអ្នកថ្មីនោះយ៉ាងរំភើយ ទាំងដែលមិនទាន់លែងលះប្រពន្ធ។ ជាក់ស្តែង អ្នកនាង ម៉ីម៉ី បានឲ្យដឹងថា នៅពេលទៅប្រកួតលើកដំបូងនៅសង្វៀនថៃហ្វៃនោះ គឺប្តីរបស់នាង ធឿន ធារ៉ា មិនយកនាងជាប្រពន្ធទៅជាមួយទេ ដោយយកលេះថា ពិបាក និងចុះការចំណាយច្រើន តែតាមពិតទៅតែឯងដើម្បីស្កាត់ជួបជាមួយអ្នកទី៣នោះសោះ។

អ្នកនាង ម៉ីម៉ី បានរៀបរាប់បន្តថា អ្វីដែលកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺបន្ទាប់រឿងនេះបានបែកធ្លាយ ហើយនៅពេលរូបនាងរករឿង ស្រាប់តែប្តីរូបនេះ បានពោលពាក្យបែបនេះថា «យកមកនៅទាំងពីរ» ។ ទោះជាយ៉ាងណា ដោយសារតែមិនអាចទទួលយកបាន អ្នកនាងក៏សម្រេចលែងលះ កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅភូមិឃុំ ឯខេត្តព្រៃវែង។

តែដោយឡែក កាលពីពេលថ្មីៗនេះ ស្រាប់តែនារីជាប្រពន្ធដើម អ្នកនាង ម៉ីម៉ី បានទៅកាន់វិទ្យុ ABC ដើម្បីឲ្យភាគីប្តី (ធឿន ធារ៉ា) ចូលមកដោះស្រាយពាក់ព័ន្ធរឿងចិញ្ចឹមកូន បន្ទាប់ពីអ្នកនាងបានសម្រក់ទឹកភ្នែក តាមរយៈការឡាយវីដេអូ ហែកទម្លាយពីការទ្រាំឈឺចាប់ជាច្រើន ដែលក្នុងនោះ នាងត្រូវប្តីឈ្មោះ ធឿន ធារ៉ា រូបនេះ ប្រើអំពើហិង្សារហូតនាងរលូតកូនទៀតផង។

អ្នកនាង ម៉ីម៉ី បានប្រាប់ថា ប្តីប្រពន្ធពួកនាង ពិតជាបានលែងលះគ្នាមែន តែធ្វើឡើងនៅត្រឹមភូមិឃុំ ប៉ុណ្ណោះ ហេតុដូច្នេះ អ្នកនាងក៏បានសួរថា មាន «សំបុត្រអាពាហ៍ពិពាហ៍» តើអាចលែងលះគ្នាដាច់ស្រេចបានទេ? ភ្លាមៗនោះ ខាង ABC ក៏បានឆ្លើយថា មិនបានទេ ការលែងលះនោះមិនត្រឹមត្រូវនៅតាមផ្លូវច្បាប់ទេ ព្រោះប្ដីប្រពន្ធទាំងពីរមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ទាល់តែឡើងតុលាការ ហើយអ្នកនាងពិធីករដ៏ឆ្នើមរបស់ ABC ក៏បានដាក់ទៅកាន់ជនទី៣សម្តីក៏មិនណយនោះថា នៅឲ្យស្ងៀម កុំចេះជ្រែតជ្រែករឿងប្តីប្រពន្ធគេ ប្រយ័ត្នគេប្តឹងពីបទទសាហាយស្មន់ តាមច្បាប់ឯកពន្ធភាព ណានាង!។

លើសពីនេះ អ្នកនាង ម៉ីម៉ី ក៏បានសុំឲ្យខាង ABC ជួយទាក់ទងទៅប្តីរូបនេះ ឲ្យចូលខ្លួនមកដោះស្រាយដោយមិនចង់ទាមទារអ្វី ក្រៅពីឲ្យផ្តល់ថ្លៃអាហារកិច្ចចិញ្ចឹមកូន ត្រឹម១ខែ 100$ ខណៈ ធឿន ធារ៉ា ពុំបានយល់ព្រមធ្វើតាមការទាមទារនេះទេ ដោយគ្រាន់តែជួយចេញត្រឹម១ខែ ២០ ម៉ឺនប៉ុណ្ណោះ តើសមដែរឬទ? ខណៈរូបគេក៏មានប្រាក់ខែ ហើយឡើងប្រដាល់ម្តងៗទទួលបានប្រាក់តម្លៃខ្លួនមិនចេះតិចនោះ។

ទោះជាយ៉ាងណា លោក ធឿន ធារ៉ា ពុំបានចេញធ្វើការបកស្រាយ និងសូម្បីចេញមុខ Live ផ្ទាល់ ដើម្បីឲ្យមហាជនបានដឹងច្បាស់ម្តងណាសោះឡើយ ឬមួយក៏ដឹងថាខ្លួនឯងបានប្រព្រឹត្តខុស ទៅមានអ្នកថ្មី ហើយមិនអាចប្រកែកនូវអ្វីៗដែលប្រពន្ធបានហែកទម្លាយចេញ ពីរឿងជាច្រើនដែលបានធ្វើឲ្យនាងឈឺចាប់បំផុតនោះ??៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×