កោះកុង៖មានករណីហិង្សា បង្ករបួសស្នាមមួយករណី រវាងជនជាតិវៀតណាម និងជនជាតិខ្មែរ ដែលអង្គុយផឹកស៊ី នៅតូបរបស់ឈ្មោះ ទុម សុខហេង ( ខលឌី ) លក់គ្រឿងក្លែមនៅសួនច្បារ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២១និង៣០នាទី នៅភូមិ៣ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ។
នគរបាលមូលដ្ឋានខេត្តកោះកុង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ណាម ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបនេសាទ មានទីលំនៅភូមិ ៣ ឃុំប៉ាកខ្លង ស្រុក មណ្ឌលសីមា មានគ្នា ២ នាក់។ ជនសង្ស័យមិនស្គាល់ មានគ្នា ៣ នាក់ អង្គុយស៊ីក្បែគ្នា ។ ជនដៃដល់ពាក់អាវយឺតឆ្នូតទទឹងក្រហមស ស្លៀកខោខ្លីប៉ារ៉ាត្រឹមជង្គង់ និងពាក់ក្រវឹលត្រចៀកខាងស្តាំពណ៌ស បានរត់គេចខ្លួន ក្រោយពេលបង្កហេតុ។ មូលហេតុដំបូងក្រុមខាងខ្មែរ និយាយថា អាយួនៗ ពេលនោះភាគីខាងវៀតណាម និយាយតបតវិញថា កុំហៅយួនៗ ហៅវៀតណាមៗទៅ ហើយក៏មានការជជែកគ្នា ទៅវិញទៅមក លុះក្រោយមក ភាគីខាងវៀតណាម ក៏ឡើងពីតុរបស់ខ្លួន ទៅះអុកកែវជាមួយភាគីខាងខ្មែរ ដើម្បីសុំទោស ឈប់ឈ្លោះគ្នា ស្រាប់តែភាគីខាងខ្មែរ យកកូនកាំបិត អ្នកលក់ ដេញចាក់វៀតណាមត្រូវ ៦ កន្លែង ចំកខាងឆ្វេង ១ កន្លែង ត្រូវក្រោមដោះខាងឆ្វេងមួយកន្លែង ត្រូវក្រោមក ១ កន្លែង ត្រូវដៃឆ្វេង ១កន្លែង ត្រូវច្រមុះ ១ កន្លែង និង ត្រូវប៉េះគូទខាងឆ្វេង ១កន្លែង ។
ក្រោយពីចាក់រួចហើយ អ្នកបង្ករត់គេចអស់ ចំណែកវៀតណាម រងគ្រោះ បានសម្រាកនៅមន្ទីរបង្អែកខេត្ត ករណីនេះ កម្លាំងយើងកំពុងស្រាវជ្រាវ ៕ដោយ៖បញ្ញាស័ក្តិ