យ៉ាងហោចណាស់ មន្ត្រីប៉ូលីសក្រុងម៉ាកាទី ៣ នាក់ ត្រូវបានដកហូតពីមុខតំណែងរបស់ពួកគេ កាលពីម្សិលមិញ បន្ទាប់ពីពួកគេត្រូវបានរកឃើញក្នុងឥរិយាបទសើចយ៉ាងរីករាយនៅលើវីដេអូមួយ ខណៈពេលកំពុងឆែកឆេរស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។
វីដេអូដែលត្រូវបានផ្តល់ឲ្យសារព័ត៌មាន ABS-CBN News ដោយបុរសម្នាក់មិនបញ្ចេញឈ្មោះម្នាក់ ដែលអះអាងថាជាអតីតបុគ្គលិកប្រឆាំងគ្រឿងញៀន នោះស្ត្រីម្នាក់អាចត្រូវបានគេមើលឃើញថាត្រូវបានគេណែនាំឱ្យឱនខ្លួនចុះ ស្ថិតក្នុងស្ថានភាពអាក្រាត ខណៈដែលមន្ត្រីប៉ូលីសហាក់បង្ហាញកាយវិការសើច ។
ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងខែមីនា ឆ្នាំមុន ។
យោងតាមមន្ត្រីអគ្គស្នងការប៉ូលីស (NCRPO) លោក Guillermo Eleazar នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វារំលោភទៅលើពិធីការទាំងស្រុង ។
លោកបានប្រាប់សារព័ត៌មាន ABS-CBN នៅក្នុងប្រទេសហ្វីលីពីនថា៖ «អ្នកអាចនិយាយថា អ្នកកំពុងពិនិត្យទៅលើខ្លួនប្រាណជនសង្ស័យ…. ប៉ុន្តែ មិនមែនស្ថិតក្នុងវិធីបែបនេះ ព្រោះស្ត្រីសង្ស័យនោះ ត្រូវអាក្រាតនៅចំពោះបុរសៗ ។ លើសពីនេះ យើងអាចឃើញថា ពួកគេសូម្បីសើចសប្បាយទៀត» ។
យោងតាមអតីតប្រតិបត្តិប្រឆាំងនឹងគ្រឿងញៀន នោះហេតុការណ៍បែបនេះ ត្រូវបានគេចោទថាកើតឡើងជាធម្មតា នៅពេលដែលមន្ត្រីពិនិត្យមើលជនសង្ស័យគ្រឿងញៀន ។
លោកនិយាយនៅក្នុងហ្វីលីពីនថា៖ «នៅពេលអ្នកជាស្រី ហើយអ្នកត្រូវបានគេស្រាត នោះពួកគេនឹងធ្វើការឆែកឆេរបរិវេណគូទរបស់អ្នក, អ្វីៗផ្សេងៗ ។ ហើយមនុស្សនៅទីនោះ នឹងសើចដាក់អ្នក» ។
លោកក៏បានចែករំលែករូបបុរសម្នាក់ កំពុងស្ថិតក្រោមការឆែកឆេរស្រាតស្រដៀលគ្នាផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីប៉ូលីសដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ បានអះអាងថា ស្ត្រីរូបនេះមិនមែនជាជនសង្ស័យគ្រឿងញៀននោះទេ ហើយថាការស្រាវជ្រាវនេះ គឺពិតធ្វើឡើងប្រឆាំងការជំនះរបស់នាង ។
យោងតាមព័ត៌មានរបស់ ABS-CBN បានឱ្យដឹងថា មន្ត្រីប៉ូលីសដែលពាក់ព័ន្ធនឹងករណីនេះ នឹងប្រឈមពាក្យបណ្តឹងប្រឆាំងចំពោះទោសកំហុសឆ្គងធ្ងន់ធ្ងរ ហើយអាចត្រូវគេដកចេញពីមុខតំណែងរបស់ពួកគេ ៕ ឧត្តម