Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! ហៅ​ឃាត់ ពេល​សួរ​ខុស​អ្វី ប្រាប់​ថា ខុស​ភ្លើងស្តុប ស្តុ​ប​ខៀវ​ត្រូវ​បន្ថយល្បឿន តែ​ឃើញ​កាមេរ៉ា ចុងក្រោយ​បែរជា…

ថ្មីៗនេះ ប៉ូលិសមួយក្រុម ដែលបានដាក់គោលដៅ នៅចំណុចក្រោមស្ពានអាកាសតិចណូ បានធ្វើឲ្យមហាជនផ្ទុះការរិះគន់មិនសំចៃទៀតហើយ ក្រោយពីបានធ្វើការចេញស្ទាក់ឃាតរថយន្ត១គ្រឿង ទាំងដែលភ្លើងសញ្ញាពណ៌បៃតងនៅលោត។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញរថយន្តប្តីប្រពន្ធមួយ បានកំពុងបើកចាកចេញមកពីស្ពានអាកាសថ្មើរជើង នៃវិទ្យាល័យសន្ធរមុក លុះមកដល់ស្ពានអាកាសតិចណូ រថយន្តក៏បត់ឆ្វេង រួមជាមួយអ្នកដំណើរដទៃផងដែរ ខណៈភ្លើងសញ្ញាពណ៌បៃតង កំពុងលោតភ្លិបភ្លែតៗ។ ប៉ុន្តែ អ្វីដែលមិនស្មានដល់នោះ ខណៈចាកចេញពីភ្លេងស្តុបពណ៌បៃតង ស្រាប់តែប៉ូលិសមួយក្រុមស្ទុះចេញមកឃាត់តែម្តង។

នៅក្នុងវីដេអូ ម្ចាស់រថយន្តបានសួរថា តើគាត់ខុសអ្វី? នៅពេលនោះ ប៉ូលិសក៏ឆ្លើយថា ខុសភ្លើងស្តុប ស្តុបគេឲ្យបន្ថយល្បឿន!។ ទោះជាយ៉ាងណា ប្រហែលដោយសារឃើញកាមេរ៉ា ហើយមិនអាចបកស្រាយអំពីច្បាប់ថ្មីដ៏ចម្លែកនេះ ចុងក្រោយ ក៏សុំកាហ្វេដ៏ហួសចិត្តបំផុត។

នេះបើតាមម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tep Raksmey នៅថ្ងៃទីអាទិត្យ (៩ មេសា) បានបង្ហោះវីដេអូភស្តុតាងជាក់ស្តែង រៀបរាប់ទាំងហួសចិត្តថា៖ «ជួបទៀតហើយ តើជាច្បាប់ថ្មី? ស្តុបខៀវត្រូវបន្ថយល្បឿន? ប្រាប់ថាមានកាម៉េរា ចុងក្រោយថាខ្ចិលផាក ហើយសុំកាហ្វេ ខ្ញុំក៏អោយ20000៛ ទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×